ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពជួលជុលនិងអ៊ុតកៅស៊ូលើផ្លូវម៉ៅសេទុង ចាប់ពីមុខស្ថានទូតចិនដល់ផ្លូវព្រះនរោត្តម

80
ភ្នំពេញ៖ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនិងដើម្បីជាកាេលើកសោភ័ណ្ឌភាពរាជធានីភ្នំពេញ អោយកាន់តែមានសម្រស់ស្រស់ស្អាតសមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា  ឃើញថា រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងក្រុង ។
    ជាក់ស្តែងកាលពីរាត្រីថ្ងៃទី១៥ មករា ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសកម្មភាពជួលជុលនិងអ៊ុតកៅស៊ូលើផ្លូវម៉ៅសេទុង ចាប់ពីមុខស្ថានទូតចិនដល់ផ្លូវព្រះនរោត្តម ។
  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការជ្រើសរើសយកការធ្វើសកម្មភាពជួលជុលនិងអ៊ុតកៅស៊ូនៅពេលយប់នេះ គឺធ្វើឡើងដើម្បីកុំអោយរំខានដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ។ យើងពិតជាដឹងហើយថា នៅភ្នំពេញសម្រាប់ពេលថ្ងៃគឺមានការកកស្ទះចរាចរណ៍ រាល់ថ្ងៃតែម្តង ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចប្តូរអោយមកជួលជុលនិងអ៊ុតកៅស៊ូនៅពេលយប់វិញ ។
    មន្ត្រីដដែរបញ្ជាក់ទៀតថា ដោយសារការដឹកជញ្ជូនធ្ងន់នៃសម្ភារៈបម្រើអោយការអភិវឌ្ឍន៍វិស័យសំណង់ក្នុងទីក្រុង និងដោយផ្លូវដល់អាយុកាលនៃការប្រើប្រាស់ បានបណ្តាលអោយមហាវិថី ម៉ៅសេទុង រងការខូចខាតតាមទីតាំងមួយចំនួន ។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញធ្វើសកម្មភាពជួសជុលគ្រឹះថ្នល់ខូច និងអ៊ុតកៅស៊ូ AC ស្រទាប់ទី១ មុននឹងត្រៀមអ៊ុតកៅស៊ូស្រទាប់ទី២លើផ្ទៃកៅស៊ូទាំងមូលលើដងមហាវិថី ម៉ៅសេទុង ចាប់ពីស្តុបស្ថានទូតចិន ដល់មហាវិថីព្រះនរោត្តម ។
    ទោះបីជាយ៉ាងណាក្តី  ជុំវិញការជួលជុលនិងអ៊ុតកៅស៊ូខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញបានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅអមសងខាងផ្លូវដែលត្រូវជួសជុល អ៊ុតកៅស៊ូ
នេះចូលរួមសហការជាមួយក្រមការងារដូចជាចូលរួមរៀបចំមុខផ្ទះរបស់ខ្លួនអោយបានស្អាត មានបរិស្ថានល្អ និងកុំចាក់ទឹកហូរទៅលើទ្រូងផ្លូវជាដើម៕
អត្ថបទដែលជាប់ទាក់ទង