ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅតែមិនមានដំណឹង ពីក្រុមកីឡាក13នាក់ បាត់ខ្លួនក្នុងរូងភ្នំនោះ នៅឡើយទេ រយៈពេលប្រាំថ្ងៃ

237

ប្រទេសថៃ៖រឿងរ៉ាវលម្អិតទាក់ទងនិងករណីបាត់ខ្លួន ក្រុមកីឡាករ 13 នាក់នៅក្នុងរូងភ្នំ NarngNoch(ខេត្តឈាងរៃ) ដែលកំពុងកក្រើកពេញប្រទេសថៃ។

គួររំលឹកថា៖នៅឆ្នាំ2016មា​នក្មេងប្រុសបីអ្នកក្នុងចំណោមមនុស្សទាំង13អ្នកនោះបានធ្លាប់ចូលទៅលេងម្តង រួចទៅហើយពេលនោះពួកគេបានចូលត្រឹមតែ1គីឡូប៉ុណ្ណោះហើយពួកគេក៍បានសរសេរឈ្មោះពួកគេនៅលើថ្មបន្ទាប់មកក៍ចេញមកវិញ!

ពួកគេជាក្រុមបាល់ទាត់U16 នឹងជាអ្នកជិះកង់ប្រចាំសាលាមួយ នៅថ្ងៃអាទិត្យ ពួកគេក៏បានលេងបាល់ឈ្នះ ហើយក្មេងបីអ្នកដែលធ្លាប់ចូល ទៅក្នុងរូងភ្នំនោះ ក៏បានបបួលគ្នាម្តងទៀត ចូលទៅសរសេរឈ្មោះ នឹងឈ្មោះក្រុមនឹងថតរូបម្តងទៀត។

ពេលដែលពួកគេចូលទៅបាន1គីឡូ មេឃក៏បានភ្លៀង ធ្វើអោយទឹកហូរចូលហើយ ក៏ត្រូវបានបិតជិតផ្លូវតូច ដែលគេឆ្លងកាត់ប្រវែង15ម៉ែត ទើបធ្វើអោយពួកគេ មិនអាចដើរត្រឡប់មកក្រោយបាន។

ក្រុមអ្នកស្វែងរកបានចូលទៅរកពួកគេ បានឃើញស្នាមជើង របស់ពួកគេត្រឹមចំណុច3គីឡូ នៃរូងភ្នំហើយពួកគេ ក៏បានឃើញនៅកាតាប.ទូរស័ព្ទមួយគ្រឿង.នឹងស្បែកជើងដែលពួកគេ ធ្វើជាសញ្ញាព្រួយសម្រាប់ប្រាប់ផ្លូវដែលគេទៅមុខ។ ក្នុងនោះឧទ្ធម្ភាកចក្រ បានហោះនៅលើជុំវិញភ្នំនោះ ដើម្បីធ្វើជាសញ្ញាឲ្យពួកគេបានដឹងថា មានគេកំពុងតែជួយពួកគេ។ រូងភ្នំនោះមានចំងាយ10គីឡូ ហើយនៅពេលនេះ ក្រុមរុករកបានចូលទៅដល់6គីឡូម៉ែត្រហើយ តែរកមិនទានឃើញទៀត ត្រង់ចំណុង3គីឡូនោះ ពួកគេក៏បានបាត់ស្នាមជើងរបស់ពួកគេ ព្រោះភ្លៀងបន្តរាល់ថ្ងៃ អាចធ្វើអោយបាតស្នាមជើងរបស់ពួកគេ។
ចំណែកក្រុមរុករក បានធ្វើការ24ម៉ោងរយៈពេល៧ ថ្ងៃហើយ អ្នកស្រាវជ្រាវដែលល្បីជុំវិញពិភពលោក ក៏បានធ្វើដំណើរទៅផងដែរ ដើម្បីជួលរុករកក្មេងៗទាំងនោះ។

គួរបញ្ចាក់ដែរថា៖ រូងភ្នំមួយនេះ មិនទាន់មាននរណាម្នាក់ អាចចូលទៅដល់ក្នងនោះ ហើយក៏មិនដឹងថា ក្នុងនោះមានអ្វីទេ ព្រោះមិនទាន់មានអ្នកស្រាវជ្រាវណា ចូលទៅដល់ម្នាក់នោះទេ ហើយអ្នកស្រុកនោះ ក៏មិនទាន់មានអ្នកណាម្នាក់ ចូលទៅដល់នោះដែល។

កន្លែងដែលគេអាចចូលទៅលេងនោះ ត្រឹមតែកន្លែងដែលពួកគេដាក់កង់ប៉ុណ្ណោះ ហើយគ្រូដែលមានបារមីពូកែៗ ក៏បានទៅដល់នោះច្រើនដែរ ដើម្បីធ្វើពិធីបើកផ្លូវសែនព្រេងជូន ហើយគេបានសន្និដ្ឋានថា ពួកគេនៅរស់នៅឡើយ អាចនឹងដើរទៅមុខរហូត។
មកដល់ពេលនេះម៉ោងនេះ នៅតែមិនមានដំណឹង ពីក្រុមកូនជ្រូក13អ្នកនោះនៅឡើយ រយៈពេលប្រាំថ្ងៃហើយគិតដល់ថ្ងៃនេះ ឧបសគ្គដែលធំបំផុតគឺភ្លៀង ៕

  

អត្ថបទដែលជាប់ទាក់ទង