ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ លើកឡើងថា លោក គីម ជុងអ៊ុន នឹងមកទស្សនកិច្ចផ្លូវការនៅ វៀតណាម

100

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ប្រធានធិបតីកូរ៉េងខាងជើង លោក គីម ជុងអ៊ុន អាចនឹងមកធ្វើទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសវៀតណា ក្រោយពិធីបុណ្យចូលឆ្នាំវៀតណាម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩រួច ។ នេះបើយោងតាម គណនីហ្វេសប៊ុករបស់លោក រដ្ឋមន្ត្រី ។

ការលើកឡើងរបស់លោក ខៀ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ដោយបានសរសេរថា “មន្ត្រីជាន់ខ្ពស់​ ក្នុងរដ្ឋាភិបាលវៀតណាម បាននិយាយអោយដឹងថា លោក គីម ជុងអ៊ុន​ អាចនឹងមក ធ្វើទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ក្រោយពីពិធីបុណ្យតេត (បុណ្យចូលឆ្នាំវៀតណាម) ថ្ងៃទី៤ ដល់ ទី៨ ខែកុម្ភៈ ២០១៩ រួចនេះ ។ ហាណូយ ក៏ជាមុខសញ្ញា នៃទីកន្លែងជួបជុំជាលើកទី២ រវាងលោក អ៊ុន នឹង លោកត្រាំ ផងដែរ (កន្លែង ២ ទៀត គឺ ហាវ៉ៃ​ និង បាងកក)”៕

 

អត្ថបទដែលជាប់ទាក់ទង