ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើដល់អភិបាលរាជធានី ខេត្ត មានវិធានការជួយពង្រឹងការគ្រប់គ្រងថែរក្សា ដីរដ្ឋ

88


ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កាលពីថ្ងៃទី១៦ខែមករា ឆ្នាំ២០១៩ បានចេញលិខិតមួយច្បាប់ ស្នើដល់អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ រាជធានី ខេត្ត ដោយស្នើសុំមានវិធានការជួយពង្រឹងការគ្រប់គ្រងថែរក្សាដីរដ្ឋ។

បើលោកឧបនាយករដ្ឋមន្រ្តី ដើម្បីពង្រឹងការគ្រប់គ្រងដីរដ្ឋ ឲ្យមានប្រសិទ្ធភាព ក្រសួង សូម លោក លោកជំទាវអភិបាល សហការជាមួយអាជ្ញាធរ កាន់កាប់ដីរដ្ឋ ផ្តល់ទិន្នន័យដីរដ្ឋដែលស្ថិតក្នុងសមត្ថកិច្ចកាន់កាប់គ្រប់គ្រងរបស់អង្គភាពរៀងៗខ្លួន ដាក់បញ្ចូលក្នុងផែនទីរួម រៀបចំបោះបង្គោលព្រំដី និងរៀបចំប៉ាណូផ្សព្វផ្សាយដល់សាធារណជន សំដៅរួមគ្នាការពារដីរដ្ឋទាំងនោះ សម្រាប់ជាប្រយោជន៍រួម។

លោកជា សុផារ៉ា បានលើកឡើងថា សូមផ្តល់កិច្ចសហការក្នុងការចុះបញ្ជីដីរដ្ឋ ព្រមទាំងទប់ស្កាត់ការចូលទន្រ្ទានកាន់កាប់ និងមិនអនុញ្ញាតធ្វើចរន្តការក្នុងការចេញប័ណ្ណកម្មសិទ្ធិ លើកលែងករណីដែលមានការសម្រេចពីប្រមុខរាជរដ្ឋាភិបាល៕


អត្ថបទដែលជាប់ទាក់ទង