ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

AIMFនិងអាជ្ញាធររាជធានី ពិភាក្សាការងារលើការផ្ដល់​ហិរញ្ញ​ប្បទានដល់ការសិក្សា​លទ្ធភាពបឋម នៃការ​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្មកាក​សំណល់ភក់​បង្គន់​សាកល្បង

310

ភ្នំពេញ៖ គណៈប្រតិភូ​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង ( AIMF ) និងអាជ្ញាធររាជធានីភ្នំពេញកាលពី រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ១២កើត ខែបុស្ស ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ២០១៩ បានពិភាក្សាការងារគ្នាលើការផ្ដល់​ហិរញ្ញ​ប្បទានដល់ការសិក្សា​លទ្ធភាពបឋម នៃការ​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្មកាក​សំណល់ភក់​បង្គន់​សាកល្បងនិង​ការ​គ្រប់គ្រង​កាកសំណល់​រាវ និងការ ពិនិត្យ​​តាម​ដាន​ការងារ​បន្តលើ​គម្រោង​ពីរ​ផ្សេង​ទៀត ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការជួបពិភាក្សាការងារគ្នានេះធ្វើឡើងក្នុងគោលបំណង​ ធានាដល់ការ​ផ្ដល់​ហិរញ្ញ​ប្បទានបង្គ្រប់សម្រាប់​គម្រោង​ដែលបាន​ចុះ​កិច្ចព្រមព្រៀង​ កាលពីខែ​ឧសភា​ឆ្នាំ​២០១៨ ពាក់ព័ន្ធនឹងការពិនិត្យ​មើល​លទ្ធភាព​នៃការផ្ដល់​ហិរញប្បទាន ​ដល់ការសិក្សា​លទ្ធភាពបឋម និង​ការ​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្មកាក​សំណល់ភក់​បង្គន់​សាកល្បង។
    ក្នុងជំនួប​សម្ដែង​ការ​គួរ​សម​រវាងលោក ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ ជាមួយ​គណៈប្រតិភូ​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង ( AIMF )នោះដែរ ក៏បានពិភាក្សា​លើការងារជាមួយដៃគូ​អភិវឌ្ឍ​ន៍​នានា ដែលកំពុង​ធ្វើកិច្ចការងារទាក់ទងនឹង​សុខមាលភាព​សាធារណៈ និង​ការ​គ្រប់គ្រង​កាកសំណល់​រាវ ពិនិត្យ​និង​តាម​ដាន​ការងារ​បន្តលើ​គម្រោង​ពីរ​ផ្សេង​ទៀត ដែលមាន​ក្នុង​កិច្ចព្រមព្រៀង​ចុះ​ហត្ថលេខា​កាលពីខែ​ឧសភា​ឆ្នាំ​២០១៨​ដែលក្នុងនោះរួមមាន គម្រោង​ស្ដីពី​ការ​ត្រៀម​ខ្លួន​ទល់នឹង​ហានិភ័យ​( គ្រោះទឹកជំនន់ ) និង​គម្រោង​ស្ដីពី​បេតិកភណ្ឌទីក្រុង​និង​លំហ​សាធារណៈ​៕
អត្ថបទដែលជាប់ទាក់ទង