អភិបាលខេត្តកំពង់ចាម តែងមិនមើលរំលងចំពោះមន្ត្រីដែលសកម្មការងារ បើទោះបីលោកមិននៅបំរើការងារនៅក្នុងរាជធានីភ្នំពេញក៏ដោយ







ក្នុងនាមជាថ្នាក់ដឹកនាំដែលសកម្មការងារក្នុងការបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋមិនខ្លាចនឿយហត់ មិនខ្លាចក្តៅរងារ ដូចលោកគួច ចំរើន អតីតៈអភិបាលខណ្ឌមានជ័យ បន្តមកជាអភិបាលខណ្ឌដូនពេញ និងបច្ចុប្បន្នជា អភិបាលខេត្តកំពង់ចាម លោកគួច ចំរើន តែងមិនមើលរំលងចំពោះមន្ត្រីដែលសកម្មការងារឡើយ បើទោះបីលោកមិននៅបំរើការងារនៅក្នុងរាជធានីភ្នំពេញក៏ដោយ ។
បើតាមបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនរបស់លោកគួច ចំរើន បានបង្ហោះរូបនិងខ្លឹមសារយ៉ាងខ្លីថា «ព្រឹកមិញ ថ្ងៃទី១៨ មករា ២០១៩ លោកបានឆ្លងកាត់ស្ដុបច្បារអំពៅ ផ្លូវជាតិលេខ១ ឃើញមន្ត្រីនគរបាលចរាចរណ៍ ដែលធ្លាប់រួមការងារជាមួយលោកកន្លងមក ពិតជាដូចការសរសើរ របស់មហាជនមែន គឺពួកគាត់ឈរបញ្ជាចរាចរណ៍ទាំងកណ្ដាលថ្ងៃហែង ។ លោកបានឈប់ឡាន ចុះទៅសួរសុខទុក្ខគាត់បន្តិច ។ លោកសូមកោតសរសើរ ចំពោះការទទួលខុសត្រូវខ្ពស់ និង ការដឹកនាំផងដែរ»៕