ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅខេត្តព្រះវិហារ រយៈពេល១ឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡេីងជិត៧០លេីក​ ធ្វើឲ្យមានមនុស្សស្លាប់ជាង៥០នាក់​និងរងរបួសធ្ងន់ ​ស្រាល​ជាង១០០នាក់នាក់​

166
ព្រះវិហារ៖ សម្រាប់ខេត្តព្រះវិហារ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡេីងចំនួនជិត៧០លេីក​ ដោយបានធ្វើឲ្យមានមនុស្សស្លាប់ជាង៥០នាក់​និងរងរបួសធ្ងន់ ​ស្រាល​ជាង១០០នាក់នាក់​ ព្រមទាំងធ្វើអោយយានយន្តជាង៨០គ្រឿងបានទទួលរងការខូចខាតផងដែរ។
   ការបង្ហាញអោយដឹងពីស្ថិតិនៃ ហេតុការណ៍គ្រោះថ្នាក់ចរាចរនៅខេត្តព្រះវិហារនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ខណៈដែល លោក​ អ៊ុន​ ចាន់ដា​ ​អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្ម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បាន​អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងទិសដៅបន្ដការងារឆ្នាំ២០១៩​ នៅក្រសួងមហាផ្ទៃ​  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
   សូមជម្រាបថា នៅខេត្តព្រះវិហារ គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១ឆ្នាំ ២០១៨កន្លងមកនេះ​ បានកើតឡេីងចំនួន ៦៨លេីក​ បង្ក​ឲ្យមានមនុស្សស្លាប់ចំនួន៥៤ នាក់​ បង្កឲ្យរងរបួសធ្ងន់ ៦១នាក់​ របួសស្រាល​៥១ នាក់​ ខូចខាត​ម៉ូតូ​  ៦២ គ្រឿង​ ខូចខាតរថយន្តធុនតូច ២២គ្រឿង​ ខូចខាតរថយន្តធុនធំ ៤គ្រឿង។ បើប្រៀបធៀបរយៈពេល ១ឆ្នាំ ២០១៧ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៣៣លើក​ ស្មេី ៤៨% ស្លាប់កេីន​៤នាក់​ ស្មើ ៧%​ របួស​ធ្ងន់​ថយចុះ៤០ នាក់​ ស្មើ ៦៥% របួស​ស្រាលថយចុះ ៧នាក់​ ស្មើនឹង ១៤%​ ខូចខាតម៉ូតូថយចុះ​ ៣១ គ្រឿង​ ស្មេី​ ៥០%​ ខូចខាតរថយន្តធុនតូចថយចុះ ៥គ្រឿង​ ស្មើ​ ២៣%  និង​ខូចខាត​រថយន្ត​ធុន​​ ៧ គ្រឿង​ ស្មើនឹង ៦៣%៕
អត្ថបទដែលជាប់ទាក់ទង