ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រស់ប្រាសាទអង្គរវត្ត ដ៏មហាអស្ចារ្យ

91


សៀមរាប៖ បើតាមយោងតាមផេកហ្វេសប៊ុក ឈ្មោះ កូននាគ Konneak បានបង្ហោះចែករំលែកនូវរូបភាពសម្បត្តិបេតិកភណ្ឌខ្មែរ គឺប្រាសាទអង្គរវត្ត ចំនួនជិត៣០០សន្លឹក ។ ផេកដដែល បានស្នើដល់ម្ចាស់គណនីហ្វេសប៊ុកទាំងឡាយ កុំភ្លេច ចែករំលែក រូបភាពដ៏ស្រស់ស្អាតនេះ ដល់មិត្តភក្តិរបស់អ្នក។ ចែករំលែកឲ្យពិភពលោកបានឃើញ បានស្គាល់ ពី សម្រស់ប្រាសាទអង្គរវត្ត ដ៏មហាអស្ចារ្យ។

ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើង នៅពាក់កណ្តាល សតវត្សទី១១ ដើមសតវត្សរ៍ទី១២ (១១១៣-១១៥០) ដោយព្រះបាទ សូរ្យវរ្ម័នទី២។ អង្គរមកពីពាក្យសំស្រ្កឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ។ រីឯពាក្យវត្ត គឺជាទីដែលព្រះសង្ឃគង់នៅ។ រួមន័យមក អង្គរវត្តមានន័យថា ជាទីក្រុងដែលមាន វត្ត ព្រះពុទ្ធសាសនា។ ប្រាសាទអង្គរវត្ត មានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ បើតាមលោកហ្សែសឺដែស ប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុ​ ដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុ ដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។
ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិកតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គីឡូម៉ែត្រ ។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្ត មិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព ។
នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត ។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង ។
ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញ ដោយប្រវត្តិវិទូបារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០ បន្ទាប់ពីកប់ក្នុងព្រៃរាប់ពាន់ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង