ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេតុស្អីឲ្យតែពេលក្រោយបោះឆ្នោតហើយ មានរឿងដីធ្លីមិនចេះចប់

87

គណនីហ្វេសប៊ុកដែលមានឈ្មោះថា Sinath Hun លោកស្រីបានធ្វើការបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា “ខ្ញុំនេះអត់យល់ ហេតុស្អីឲ្យតែពេលក្រោយបោះឆ្នោតហើយ មានរឿងដីធ្លីមិនចេះចប់អញ្ចឹង ។

លោកស្រីបានបន្តថា ម្យ៉ាងទៀតរឿងដីធ្លីក្នុងស្រុកស្នួល ខេត្តក្រចេះនេះ រឿងមុនមិនទាន់ដោះស្រាយ ជូនរាស្ត្របានផងមកបង្កើតរឿងមួយទៀត ធ្វើឲ្យរាស្ត្រក្ដៅក្រហាយមួយទៀតអញ្ចឹង ។ សូមលោកចៅហ្វាយខេត្ត និងចៅហ្វាយស្រុក មេត្តាមើលផងថាដីចំការស្វាយចន្ទីរបស់រាស្ត្រដើមធំ ៗ ហើយកុំឈូសចោលដូចមុនទៀតអី ពីលើកមុនឈូសស្វាយចន្ទីរបស់រាស្ត្រ ធ្វើឲ្យរាស្ត្រទឹកភ្នែកដែលពួកគាត់ខ្ចីលុយធនាគាមកដាំ ។

បើតាមលោកស្រី ៖”អញ្ចឹងខ្ញុំសុំសួរទៅ អស់លោកចៅហ្វាយខេត្ត និងចៅហ្វាយស្រុកថា នេះឬគេហៅថា វប្បធម៌ការកាត់បន្ថយភាពក្រីក្រ របស់អាណាចក្រខេត្តរបស់អស់លោក ?លោកម្ចាស់នេះធ្វើអោយរាស្ត្រកាន់តែក្រទៅៗហើយ ខ្ញុំគិតថាអស់លោកបែបមិនចង់អោយរាស្ត្រមានបានទេទើបរាស្ត្រ ខំដាំបានផលខ្លះៗ ហើយបែជាអស់លោកទៅឈូសចោលបែបនេះ ? ។ អូ៎ភ្លេចរឿងមួយសូមផ្ដាំទៅលោក Sakoun Sok ហៅជេម ផងថាខ្លួនខ្ញុំនេះ មិនប្រូម៉ូតទេតែខ្ញុំនេះមិនមែនមនុស្សអត់បេះដូង ដូចពួកអ្នកវិភាគបែកស្លុយនោះទេទានប្រុស “៕

អត្ថបទដែលជាប់ទាក់ទង