អគ្គស្នងការនគរបាលជាតិ ណែនាំ ដល់មន្ត្រីនគរបាល លក់បំពង់ពន្លត់អគ្គិភ័យ តាមខ្នងផ្ទះពលរដ្ឋ ហាមទាមទាកម្រៃសេវា
ភ្នំពេញ ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិបានឲ្យដឹង កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះថា សូមជម្រាបជូនសាធារណៈជនគ្រប់រាជធានី ខេត្តឲ្យបានជ្រាបថា ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីណែនាំលេខ (០១២ ស.ណ.ន) ដល់មន្ត្រីនគរបាលអគ្គិភ័យអាជីព នូវការមិនអនុញ្ញាត ឲចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ តាមមូលដ្ឋាន គ្រប់រាជធានី ខេត្ត ដើរលក់បំពង់ពន្លត់អគ្គិភ័យ ឬទាមទាកំរ៉ៃសេវាផ្សេងៗ ពីប្រជាពលរដ្ឋតាមខ្នងផ្ទះ (គ្មានច្បាប់ ឬលិខិតបទដ្ឋាន គតិយុត្តិដែលតម្រូវលើថ្លៃសេវានោះទេ) ។
ឧទាហរណ៍ ៖ ថ្លៃបណ្ណ ឬតែម បិទលើ បំពង់ពន្ល់អគ្គិភ័យ ដូចបានភ្ជាប់លើវិក័យបត្រ មិនត្រឹមត្រូវខាងក្រោមនេះ ។
ករណីប្រជាពលរដ្ឋគ្រប់មូលដ្ឋានបានជួបករណីនេះ សូយរាយការណ៍មក នាយកដ្ឋាន ឬអគ្គស្នងការដ្ឋាននគរបាលជាតិ តាមយៈលេខ 117 ឬលេខ 078705705 ។ សូមជួយ Shares បន្តឲ្យបានដឹងគ្រប់ៗគ្នា ៕