ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប ទីតាំងកំសាន្តសម្រួលឲ្យប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ឃាត់ខ្លួន វៀតណាម ចិន ថៃ និងខ្នែរ ៥៨នាក់

82

សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការបង្ក្រាប ទីតាំងកំសាន្តសម្រួលឲ្យប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ឃាត់ខ្លួន ៥៨នាក់(ស្រី២៤) ជនជាតិចិន២៩នាក់ វៀតណាម ២៣នាក់ ថៃ ០២នាក់ ខ្មែរ ០៣នាក់ និងកូរ៉េ ០១នាក់

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៨ខែមករាធ្ឆ្នាំ២០១៩ ពីម៉ោង១២និង១៥នាទី ឈានចូលថ្ងៃទី១៩មករា ឆ្នាំ២០១៩ កម្លាំងជំនាញ (ក៨)និង(ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងផ្តល់ទីតាំងអោយជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវព្រះមុន្នីវង្ស( ក្លឹបប្រូ)ផ្ទះ
លេខ៧៥៧និង៧៥៨ ស្ថិតនៅក្រុម
២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
☆ លទ្ធផល:
-ឃាត់ខ្លួន: ជនសង្ស័យ៥៨នាក់
(ស្រី២៤)
+ជនជាតិចិន២៩នាក់ ស្រី៥នាក់។
+ជនជាតិវៀត ណាម ២៣នាក់ ស្រី១៥នាក់។
+ជនជាតិថៃ ០២នាក់ ស្រី
+ជនជាតិខ្មែរ ០៣នាក់ ស្រី២នាក់។
+ជនជាតិកូរ៉េ ០១នាក់ ប្រុស។
-ធ្វើតេស្តទឹកម៉ូត វិជ្ជមាន៥២នាក់ អវិជ្ជមាន០៦នាក់។
-បែងប្រភេទជនសង្ស័យ:
+អនុប្រធានក្រុមហ៊ុន០១នាក់ ជាម្ចាស់ទីតាំង។
+មេការធំ១នាក់ មេការតូច ០១នាក់ ជាអ្នកចាត់ចែង។
+អ្នកប្រើប្រាស់៥៣នាក់
+អ្នកកំដរ ០២នាក់។
– ចាប់យកវត្ថុតាង :
+អ៊ិចស្តាស៊ីគ្រាប់ទម្ងន់២,០៥ក្រាម
+ម្សៅគេតាមីន៦,៥៨ក្រាម។
+ម្សៅកាហ្វេអ៊ិចស្តាស៊ី ៩៧,០៨ក្រាម។
បញ្ជាក់: វត្ថុតាងខាងលើនេះ មិនទាន់មានអ្នកទទួលខុសត្រូវទេ ដោយថ្នាំទាំងនេះរាយបាយលើតុ ជ្រុះដី ពូកគេបដិសេធន័ទាំងអស់គ្នា ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានបញ្ជូនទៅ មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង