រដ្ឋបាលរាជធានី កំពុងធ្វើសកម្មភាពបូមលូស្ទះលិចទឹកនៅផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក
ភ្នំពេញ៖ ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយនូវការលិចលង់ដោយជំនន់ទឹកភ្លៀង ដែលជាកង្វល់របស់ប្រជាពលរដ្ឋ នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើកម្មភាព បូមលូស្ទះលិចទឹកនៅផ្លូវលេខ១៦០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដាក់ចេញជា គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែងទៀតផងដែរ ដូចជា នៅគឺទី១ស្ថានីយ៍បុរី១០០ខ្នង ទី២ស្ថានីយ៍លូ ៥ ទី៣ស្ថានីយ៍បឹងទំពុន និងទី៤ស្ថានីយ៍ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង។
ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញនូវបាន
ដាក់ចេញជាយុទ្ធនាការស្តារលូទាំងខ្នាតតូចនិងខ្នាត
ធំ នៅ៤ខណ្ឌកណ្តាលក្រុងដែលមានប្រវែង
៤១៨គីឡូម៉ែត្រថែមទៀតផងដែរ៕