រថយន្តបេីកចេញពីច្រកតូច បុកក្មេងស្រីជិះម៉ូតូឌុបប្អូនប្រុសតូច បណ្ដាលដួលរបួសស្រាល
ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តម៉ាកព្រូស បេីកឆ្លងកាត់ទទឹងផ្លូវបុកម៉ូតូជិះដោយក្មេងស្រី ឌុបប្អូនប្រុសបណ្ដាលដួលរបួសស្រាល២នាក់ ។ ហេតុការរនេះកេីតឡេីង កាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២១ ខែ មករា ឆ្នាំ ២០១៩នៅចំណុចផ្លូវ៦៩បេតេកែង២៦បេតេ ស្ថិតនៅភូមិត្នោតជ្រំ៥ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
ស្រ្តីជាម្ដាយក្មេងស្រីឈ្មោះ ហឿន សុជាតិ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានអោយដឹងថា មុនកេីតហេតុកូនស្រីគាត់ បានជិះម៉ូតូម៉ាកស្គុបពីតាមផ្លូវ៦៩បេតេ ក្នុងទិសដៅពីជេីងមកត្បូង មកដល់ផ្លូវបំបែកជាបួន មានរថយន្តម៉ាកព្រូស បេីកបរដោយបុរសឌុបប្រពន្ធនិងកូនតូច បេីកតាមផ្លូវ២៦បេតេក្នុងទិសដៅពីលិចទៅកេីតបុកម៉ូតូកូនស្រីខ្ញុំ បណ្ដាលដួលរបួសរលាត់ជេីងកូនស្រីធំ និងកូនប្រុសតូច រលាត់មុខមាត់ ក្រោយកេីតហេតុក៏ដឹកកូនគាត់ដែលបួស ទៅមន្ទីរពេទ្យរុស្សុី ដេីម្បីព្យាបាលចំណែកម៉ូតូ និងរថយន្តបង្កទុក ឲ្យសមត្ថកិច្ចចាត់ការតាមជំនាញ ។
សមត្ថកិច្ចផ្នែកជំនាញវាស់វែងខណ្ឌ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះវាខូចខាតតិចតួចទេ ចំណែកអ្នករងគ្រោះរបួសស្រាលដែរ តែដោយភាគីទាំងសងខាង សុទ្ធតែមិនព្រមសម្របសម្រួល ដោយសារយកត្រូវរៀងខ្លួន ក្រោយកេីតហេតុសមត្ថកិច្ច បានវាស់វែងយកមករក្សាទុក នៅអធិការដ្ឋានមានជ័យជាបណ្ដោះអាសន្នសិន ។