ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកខ្លាំងរត់១២៨គីឡូម៉ែត្រ:បុរសមកពីអេស្ប៉ាញ ឯ នារីមកពីបារាំង

133


​ភ្នំពេញ៖​ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail លើកទី៤ ឆ្នាំ២០១៩នៅតំបន់អង្គរ ខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ហើយ ។
​ប្រមុខអូឡាំពិកកម្ពុជាគឺលោកថោង ខុន លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញចូលរួមលើកទឹកចិត្តក្នុងព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយនេះ ។អ្វីដែលគួរឲ្យកត់សម្កាល់នោះចំនួនអ្នកចូលរួមរត់ឆ្នាំនេះ​ កើនឡើងប្រមាណ៣៥ភាគរយ ។
​ព្រឹត្តិការណ៍នេះមានកីឡាករ-កីឡាការិនីជាង១.០០០នាក់មកពី៤២ប្រទេសចូលរួមដែលក្នុងនេះបា
រាំងចូលរួមច្រើនជាងគេ ។វិញ្ញាសាដែលដាក់ឲ្យរត់មានរត់ចម្ងាយ១២៨គីឡូម៉ែត្រ ចម្ងាយ៦៤គីឡូម៉ែត្រ៣២
គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ ។នេះជាការរត់ដោយឆ្លងកាត់ឧបសគ្គដោយចំណាយពេលជាច្រើនម៉ោង ។
​ចំពោះលទ្ធផលវិញនោះសម្រាប់រត់ចម្ងាយ១២៨គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ ១កីឡាករ Puig Amiel Marc មកពីអេស្ប៉ាញ ប្រើពេល ១៣ម៉ោង ៣៦នាទី និង ៣១វិនាទី ។លេខ២កីឡាករ Kelsall Timothy មកពីអង់គ្លេស ប្រើពេល ១៦ម៉ោង ០៤នាទី និង ២៧វិនាទី និងលេខ៣កីឡាករ Bowdery Grant មកពីអង់គ្លេសដែរដោយ ប្រើពេល ១៨ម៉ោង ០៨នាទី និង ៣០វិនាទី ។
​ចំពោះនារីវិញនោះ លេខ១ កីឡាការិនី Messina Veronique មកពីបារាំង ប្រើពេល ១៨ម៉ោង ៣៨នាទី និង ២៧វិនាទី ។លេខ២ កីឡាការិនី Ye Yan មកពីតៃវ៉ាន់ ប្រើពេល ១៩ម៉ោង ៥៣នាទី និង ៣៥វិនាទី និងលេខ៣កីឡាការិនី Laurent Marjorie មកពីបារាំង ប្រើពេល ២៣ម៉ោង ០៣នាទី និង ២៦វិនាទី ។
​ចំពោះការរត់ចម្ងាយ ៦៤គីឡូម៉ែត្រ ផ្នែកបុរសលេខ១ កីឡាករ Gasnier, លេខ២ កីឡាករ Barost និងលេខ៣ កីឡាករ De Robillard ហើយអ្នកទាំងបី សុទ្ធតែកីឡាករបារាំង ។ ឯផ្នែកនារី លេខ១កីឡាការិនីអង់គ្លេស Washington, លេខ២ កីឡាការិនី Brohan និងលេខ៣ កីឡាការិនី Favier ដែលជាកីឡាការិនីបារាំងដូចគ្នា ។
​រត់ចម្ងាយ ៣២គីឡូម៉ែត្រផ្នែកបុរស លេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា, លេខ២ កីឡាករ Bacry និងលេខ៣ កីឡាករ Haddad មកពីបារាំង ខណៈផ្នែកនារី លេខ១ កីឡាការិនីកូនកាត់ខ្មែរ-បារាំង Phai Laurie, លេខ២ កីឡាការិនី Gaillard មកពីបារាំង និងលេខ៣ កីឡាការិនីអ៊ុយក្រែន Nikitas ។
រត់ចម្ងាយ ១៦គីឡូម៉ែត្របុរស លេខ១ កីឡាករ Suarez, លេខ២ កីឡាករ Poirel និងលេខ៣ កីឡាករ Pankanin មកពីបារាំង ។ផ្នែកនារី លេខ១ កីឡាការិនីអង់គ្លេស Richardson, លេខ២ កីឡាការិនី Birling។

អត្ថបទដែលជាប់ទាក់ទង