ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែប្រាំងសោះទឺកជំនន់ទន្លេមេគង្គកើនឡើង អភិបាលអភិបាលខេត្តកំពង់ចាមចុះពិនិត្យមើលស្ពានឬស្សី កោះប៉ែន និងបានបញ្ជាឲ្យអ្នកជំនាញការជួសជុល ឲ្យទាន់ពិធីបុណ្យចូលឆ្នាំចិន

85
ខេត្តកំពង់ចាម៖ ខែប្រាំងសោះទឺកជំនន់ទន្លេមេគង្គបាន
កើនឡើង ធ្វើអោយស្ពានឬស្សី កោះប៉ែន ទទួលរងការលិចលង់។ ដើម្បីដោះស្រាយបញ្ហានេះអោយប្រសើរឡើងវិញ អភិបាលអភិបាលខេត្តកំពង់ចាម លោកគួច ចំរើននារសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩នេះបានចុះពិនិត្យមើស្ថានភាពទូទៅនិងបានបញ្ជាឲ្យអ្នកជំនាញធ្វើការជួសជុល ឲ្យបានទាន់ពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។
   មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានអោយដឹងថា
នារសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩ លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទៅ ពិនិត្យមើលស្ពានឬស្សី ដែលកំពុងរងការគំរាមកំហែង ដោយសារការកើនឡើងទឹកទន្លេមេគង្គ ដែលបណ្ដាលមកពី នៅភាគខាងលិចប្រទេសចិន ទទួលរងគ្រោះដោយទឹកភ្លៀង ទើបបណ្ដាលឲ្យចរន្តទឹកទន្លេមេគង្គមានការកើនឡើង គួរអោយកត់សម្គាល់ ការកើនឡើង នេះតាមរបាយការណ៍ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអោយ ដឹងថាមានរយៈពេលប្រមាណជាមួយសប្តាហ៍ នឹងអាច ស្រកទៅវិញ។
  ក្នុងឱកាសនោះលោក គួច ចំរើន ក៏បានបញ្ជាក់ថាថ្វីដ្បិតតែ ទឹកទន្លេ មេគង្គ កើនឡើងដែលធ្វើឱ្យប៉ះពាល់ទៅដល់ស្ពានឬស្សីនេះ ក៏ពិតមែន តែ លោកបានបញ្ជាឲ្យអ្នកជំនាញការធ្វើការជួសជុល ស្ពាននេះឡើងវិញ ដើម្បីឲ្យទាន់ស្របពេលពិធីបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ ដែលអាចអោយបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ បានមកមើល ឆ្លងកាត់ និងធ្វើដំណើរកំសាន្តទៅលេងឆ្នេរកោះប៉ែន ៕
អត្ថបទដែលជាប់ទាក់ទង