ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់សារធាតុញៀន ដកហូតបានម៉ាទឹកកក ១២កញ្ចប់តូច ធំ

78
កណ្តាល ៖ ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចស្រុកស្អាងធ្វើការឃាត់ខ្លួន ពាក់ព័ន្ធការជួញដូរនិងប្រើប្រាស់សារធាតុញៀន ដោយដកហូតបានម៉ាទឹកកក ១២កញ្ចប់តូច ធំ កាលពីថ្ងៃ ច័ន្ទ ០១រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទី នៅចំណុច ៖ ភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
   លោកវរសេនីយឯក សេង សុជាតិ អធិកានគបាលស្រុកស្អាងបានអោយដឹងថាៈជនសង្ស័យ ៖ចំនួន០៤នាក់ (ឃាត់ខ្លួន) ទី១ / ឈ្មោះ លី ឡា ភេទប្រុស អាយុ
១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ត្រូវជាប្អូនរបស់ឈ្មោះ លី លាង ។ (ជួញដូរ)
២ / ឈ្មោះ ជួប សុវណ្ណរិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ (ជួញដូរ)
៣ / ឈ្មោះ លី លាង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ០២លើក ពីបទ រក្សាទុកគ្រឿងញៀនខុសច្បាប់ កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៦ ។ ត្រូវជាបងរបស់ឈ្មោះ លី ឡា ។ (ប្រើប្រាស់)
-អ្នកទាំងបី មានទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
៤ / ឈ្មោះ វុធ ជឿន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិ លេខ ១ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។ (ជួញដូរ)
វត្ថុតាងចាប់យករួមមាន៖
១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១២កញ្ចប់ ក្នុងនោះ ធំ ០៨កញ្ចប់ និងតូច ០៤កញ្ចប់ ។
២ / សំភារះវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
   លោកបន្តថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឆែកឆេរឈ្មោះ វុធ ជឿន បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យ ដើម្បីសាកសួរ ។
   នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ វុធ ជឿន បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តូចនេះ ឈ្មោះ លី ឡា បានប្រើខ្លួនយកទៅលក់អោយគេ ក្នុងតម្លៃ ០៨ម៉ឺនរៀល ។
ដោយមានការចូលរួមពីលោក មេភូមិ ព្រែកតាប្រាក់ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួនឈ្មោះ លី ឡា , ឈ្មោះ លី លាង និង ឈ្មោះ ជួប សុវណ្ណរិទ្ធ នៅក្នុងផ្ទះរបស់ឈ្មោះ លី ឡា ។ បន្ទាប់មកសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានឈ្មោះ លី ឡា បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់ ក្នុងនោះ ធំ ០៨កញ្ចប់ , តូច ០១កញ្ចប់ និងសំភារះវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំងបួននាក់ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ លី ឡា បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១២កញ្ចប់នេះ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចផ្លូវជាតិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង តម្លៃ ៦០ម៉ឺនរៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់ធំ តម្លៃ ២០ម៉ឺនរៀល និងកញ្ចប់តូច តម្លៃ ០៣ម៉ឺនរៀល ។ ចំណែកឈ្មោះជួប សុវណ្ណរិទ្ធសារភាពថា ខ្លួនមកទិញគ្រឿងញៀនពីឈ្មោះលី ឡាដើម្បីលក់បន្ដ និងឈ្មោះលី លាងសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀន។
   បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងតាមបញ្ជាលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាលនៅវេលាម៉ោង១៧និង៤៥នាទី(ថ្ងៃ ខែ ឆ្នាំដដែល) ដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕
អត្ថបទដែលជាប់ទាក់ទង