ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៊ី ប្រកាសបន្តនាំអង្ករពីកម្ពុជា ទៅចិន ឲ្យបាន ៤០ម៉ឺនតោន

70


ចិន៖ លោកស៊ី ប្រធានាធិបតីចិន ក៏បានប្រកាសបន្តនាំអង្ករកម្ពុជា ទៅកាន់ប្រទេសចិន ឲ្យបាន ៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០១៩នេះ ដើម្បីរួមចំណែកជួយលើកកម្ពស់ជីវភាព របស់ប្រជាកសិករកម្ពុជា។

លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។

ក្នុងជំនួបនោះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយប្រមាណ ៤ពាន់លានយ័ន ស្មើនឹងជិត ៦០០លានដុល្លារអាមេរិក​ សម្រាប់អភិវឌ្ឍន៍នៅកម្ពុជា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

លោក ស៊ី ជីនពីង ក៏បានប្រកាសខិតខំជំរុញ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ហើយនឹងបន្តលើកទឹកចិត្ត ដល់អ្នកវិនិយោគចិន ឲ្យមកវិនិយោគ នៅកម្ពុជា កាន់តែច្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង