ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន អំពាវនាវឲ្យប្រជា ពលរដ្ឋ ទៅបំពេញកាតព្វកិច្ច បោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំល្អ

206

ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យប្រើប្រាស់សិទ្ធិរបស់ខ្លួន ទៅបំពេញ កាតព្វកិច្ច បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ជាពិសេសគឺបោះឆ្នោតជូន គណបក្សប្រជាជន ដែលមានលេខរៀងទី២០ ដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី បន្តថែរក្សាសន្តិភាព ដែលធានាបាននូវការអភិវឌ្ឍ ឥតឈប់ឈរបន្ថែមទៀត។
លោកស្រី ម៉ែន សំអន បានលើកឡើងបែបនេះ ខណៈលោកស្រីអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋសមាជិក ជាង៣០០នាក់ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាខាគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
លោកស្រីបន្ដថា៖ ក្រោយពីប្រទេសជាតិ រួចផុតពីសង្គ្រាម ដោយបានចាប់ផ្តើមអភិវឌ្ឍប្រទេសពីចំណុចសូន្យ គឺមានតែគ ណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលជាខ្ន ង បង្អែកធានាបាន នូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាង រហូតមកដល់បច្ចុប្បន្ន។ ការអភិវឌ្ឍប្រទេសកម្ពុជា តាំងពីបាទដៃទទេរហូតមានថ្ងៃនេះ គឺពិតជាបានឆ្លងកាត់ឧបសគ្គគ្រប់ដំណាក់កាល តាំងពីប្រជាពលរដ្ឋ មិនមាន បាយហូបគ្រប់គ្រាន់ រហូ តមកដល់សព្វថ្ងៃ ដែលមានជីវភាពសមរម្យ រស់នៅប្រកបដោយភាពសុខ សាន ក្រោមដំបូលសន្តិភាពតែមួយរបស់ សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដ៏ឆ្នើមគ្មានពីរ។
លោកស្រី បានបន្ដថា៖ ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដែលនឹង មកដល់នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយ វិបុលភាព សុខសន្ដិភាព និងវឌ្ឍនភាព។
លោកស្រី បានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ។
គណប ក្សប្រជាជនមានមានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញអភិវឌ្ឍគ្រប់ហេដ្ឋារច នាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ផ្សារ សាលា រៀន មន្ទីរពេទ្យវត្តអា រាម គឺទទួលបានសមិទ្ធផលជាច្រើន កើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង