ចាប់ពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន អាវុធចំនួន៨១ដើម រួមនឹងអាវុធគ្រឿងផ្ទុះ ផ្សេងៗ យករក្សាទុកនៅស្នងការខេត្តកណ្តាល
កណ្តាល៖ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បានឲ្យដឹងថា ចាប់ពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន រួមមានអាវុធចំនួន៨១ដើម រួមជាមួយអាវុធគ្រឿងផ្ទុះ និងជាតិពុលគ្រប់ប្រភេទត្រូវបានប្រមូលពីអធិការដ្ឋាននគបាលក្រុង ស្រុកទាំង១១ ត្រូវយកមកប្រគល់ជូនដើម្បីរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានចូលរួមពិធីបង្វែរ អាវុធគ្រឿងផ្ទុះ និងគ្រាប់ររំសេវ ដែលបានរឹបអូស តាមអំណាចសាលក្រម ឬសាលដីកា ចាប់ពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន រួមមានអាវុធចំនួន៨១ដើម គ្រាប់កាំភ្លើងM16 ចំនួន៣១ដើម បង់M16ចំនួន៣ គ្រាប់កាំភ្លើងAKចំនួន៥៥ សម្បកកាទូសចំនួន១០ ដើម្បីយកមកគ្រប់គ្រង នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការចូលរួមពីលោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា អមសាលាដំបូង លោកស្នងការរងទទួលផែនការងារអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ លោកនាយ នាយរងការិយាល័យគ្រប់គ្រង អាវុធគ្រឿងផ្ទុះ និងជាតិពុល លោកអធិការនគបាលក្រុង ស្រុកទាំង១១។