ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុក្រឹត្យ ស្ដីពី ចំណាត់ថ្នាក់សំណង និងគោលដៅ ដែលតម្រូវឲ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ

243

 


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ចំណាត់ថ្នាក់សំណង និងគោលដៅ ដែលតម្រូវឲ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពី ចំណាត់ថ្នាក់សំណង់ និងគោលដៅ ដែលតម្រូវឲ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីការពារទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យ។

អនុក្រឹត្យនេះ មានគោលដៅកំណត់ អំពីសមត្ថកិច្ចគ្រប់គ្រង ត្រួតពិនិត្យលើប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ នៃសំណង់ និងគោលដៅ ដើម្បីបង្ការ និងការពារអាយុជីវិត ទ្រព្យសម្បត្ដិ បរិស្ថាន សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមពីគ្រោះថ្នាក់អគ្គិភ័យ។ មានគោលដៅ កំណត់អំពីចំណាត់ថ្នាក់សំណង់ និងគោលដៅដែលតម្រូវឲ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គីភ័យ ដើម្បីការពារទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យ។ ម្ចាស់សំណង់ ឬម្ចាស់គោលដៅ ត្រូវមានគំនូរប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ និងមានការបញ្ជាក់ទទួលស្គាល់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មុនដំណើរការសាងសង់ និងគូរដោយអ្នកជំនាញ មានវិជ្ជាជីវៈ និងមានទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច។

 

 

អត្ថបទដែលជាប់ទាក់ទង