ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជា មួយ ប្រធាន AIMF អំពីការគ្រប់គ្រង និងកែច្នៃ ភក់ចេញពីលូទឹកសម្អុយជាជីសរីរាង្គ

47


សៀមរាប៖កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប លោកទៀ សីហា អភិបាលនៃអភិបាលខេត្ត បានអនុញ្ញាតឲ្យ ប្រតិភូដឹកនាំដោយ លោកស្រី Arinna ARDESI ប្រធាន AIMF (Association Internationale des Maires Francophones ប្រចាំនៅរដ្ឋធានីប៉ារីស ប្រទេសបារាំង) ចូលជួបសំដែងការគួរសម និងពិភាក្សា អំពីការគ្របគ្រង និងកែច្នៃភក់ចេញពីលូទឹកសម្អុយនៅខេត្តសៀមរាប ក្រោមជំនួយហិរញ្ញប្បទានរបស់ AIMF, SIAAP, AESN និងអង្គការ Agrisud។ ជាមួយគ្នានេះ ក៏មានវត្តមាន លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងសហការី ព្រមទាំង ប្រតិភូរបស់ AIMF អញ្ជើញចូលរួមផងដែរ។

សូមបញ្ជាក់ថាជំនួយហិរញ្ញប្បទានរបស់ AIMF, SIAAP, AESN និងអង្គការ Agrisud ដែលមានទឹកប្រាក់ ១,២០លានអឺរ៉ូ ដែលនឹងអនុវត្តរយៈពេល ៤ឆ្នាំ ក្នុងការកែច្នៃភក់បាតលូសម្អុយ អោយទៅជាជីសរីរាង្គ សម្រាប់ផ្គត់ផ្គង់តម្រូវការដល់ប្រជា កសិករ អាជីវករ តាមសណ្ឋាគារ ផ្ទះសំណាក់ គេហដ្ឋានរបស់ប្រជាជន និងកសិដ្ឋានផ្សេងៗ ដោយជំនួសការប្រើប្រាស់ជីគីមី៕

អត្ថបទដែលជាប់ទាក់ទង