ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិ​ចិន​ចំនួន​៥៨​នាក់​ សង្ស័យ​ចាប់ជម្រិត​ជនជាតិ​ចិន​ដូច​គ្នា​ តាម​ប្រព័ន្ធ​អន​ឡាញ នៅក្រុងបាវិត

61

ខេត្តស្វាយរៀង ៖ ជនជាតិ​ចិន​ចំនួន​៥៨​នាក់​ សង្ស័យ​ចាប់ជម្រិត​ជនជាតិ​ចិន​ដូច​គ្នា​ តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​យក​ទីតាំង​កាស៊ីណូ​ ក្រុង​បា​វិត​ធ្វើ​ជា​កន្លែង​ចាប់ជម្រិត ត្រូវ​បាន​សមត្ថកិច្ច​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​សមត្ថកិច្ច​ចិន​ សហការ​គ្នា​ ចាប់​នៅ​ក្នុងកាស៊ីណូ​៣​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩។

ជនជាតិ​ចិន​ទាំង​នោះ មាន​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​ តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ជនជាតិ​ចិន​ទាំង​៥៨​នាក់​នេះ​ ត្រូវ​បាន​ចាប់ពី​កាស៊ីណូ​ចំនួន​៣​កន្លែង​គឺ​ទី​១-​កាស៊ីណូ ថៃ​ថា​ក់​ឃី​ង​, ទី​២-​កាស៊ីណូ ឡឺ​ម៉ា​កាវ និង​ទី​៣-​កាស៊ីណូ ឃី​ង​ក្រោ​ន​បា​វិត ហើយ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​ហើយ ៕

អត្ថបទដែលជាប់ទាក់ទង