ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធបន្តសកម្មភាព រៀបចំសណ្តាប់ធ្នាប់ក្នុងរាជធានីអោយដូចភ្លៀងរលឹម

140


ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំរដ្ឋបាលរាជធានី់ភ្នំពេញបានចេញសេចក្តីណែនាំឱ្យប្រជាពលរដ្ឋម្ចាស់លំនៅស្ថាន ម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រង មន្ទីរពេទ្យ គ្រឹះស្ថានអប់រំសាធារណៈ វិស័យឯកជន និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ដើម្បីធ្វើការសម្រួលនិងរៀបចំទីតាំងរបស់ខ្លួនឲ្យបានត្រឹមត្រូវស្របតាមខ្លឹមសារណែនាំខាងលើនេះ។

នៅសាលារាជធានីភ្នំពេញកាលពីថ្ងៃទី ២២ខែមករានេះ គណៈអភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាពកិច្ចប្រជុំនេះក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងករណីប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រងមន្ទីរពេទ្យ គ្រឹះស្ថានអប់រំ អគារសាធារណៈវិស័យឯកជននិងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងឡាយណាមិនចូលរួមអនុវត្តតាមសេចក្តីខ្លឹមសារ នៃសេចក្តីណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១២ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធត្រូវចាត់វិធានការរដ្ឋបាល រួមមានបិទអាជីវកម្ម ផ្អាកការដ្ឋាន ដកហូតសម្ភារះ រុះរើសំណង់។ល។ ក្នុងករណីចាំបាច់ត្រូវចាត់វិធានការច្បាប់ជាធរមាន។
ជាមួយគ្នានោះដែរ លោក អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ចំពោះរថយន្តដឹកទំនិញធុនធំ រថយន្តកុងតឺន័រ រថយន្តបាញ់បេតុងនិងរថយន្តក្រឡុកស៊ីម៉ងត៍ត្រូវចេញចូលរាជធានីភ្នំពេញដោយគោរពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនិងចៀសវាងការប្រើប្រាស់ទ្រូងផ្លូវក្នុងការលើកដាក់ផ្ទេរទំនិញ បាញ់បេតុង ឬ ឈប់សំចតដោយអនាធិបតេយ្យ។
ក្នុងករណីបម្រើឱ្យការងារសំណង់ម្ចាស់ការដ្ឋានត្រូវណែនាំដល់អ្នកបើកបររថយន្តបាញ់បេតុងនិងរថយន្តក្រឡុកស៊ីម៉ង់ត៍ ត្រូវចត រថយន្តរបស់ខ្លួនឲ្យមានសណ្ដាប់ធ្នាប់ដាក់ស្លាកសញ្ញាសំគាល់ការដ្ឋាននិងត្រូវរៀបចំកម្លាំងដើម្បីជួយសម្រួលចរាចរណ៍។

ក្នុងកិច្ចប្រជុំ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោយពីដាក់ចេញនូវសេចក្តីណែនាំលេខ 0 0 7/ 17 សណនចុះថ្ងៃទី 8 ខែសីហាឆ្នាំ 2017 ស្ដីពី ការដោះស្រាយចរាចរ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ សាធារណះក្នុង រាជធានីភ្នំពេញក្នុងនោះផ្លូវ សំខាន់ចំនួន 11ខ្សែ ដើម្បីធ្វើជាគំរូសម្រាប់អនុវត្តវិធានការរួម។ រដ្ឋបាលរាជធានីភ្នំពេញកត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ និងភាគីពាក់ព័ន្ធទាំងអស់បានយល់ដឹងអំពីព្រំដែននៃកម្មសិទ្ធិនិងជាប្រយោជន៍សាធារណៈដោយបានកែប្រែទម្លាប់និងឥរិយាបទនៃការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈហើយបានចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ គឺបានទទួលការគាំទ្រពីមហាជនដ៏ច្រើនលើសលប់។
ជាមួយគ្នានោះដែរ លោក អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានជាពិសេសខណ្ឌ សង្កាត់ ត្រូវរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងនោះរដ្ឋបាលខណ្ឌទាំង ១២ សមត្ថកិច្ចស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថរាជធានី រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញមន្ទីដែនដីរៀបចំនគររូបនីយកម្មសំណង់និងសូរិយោដីរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធទាំងអស់ជាសេនាធិការរបស់សាលារាជធានីភ្នំពេញដើម្បីអនុវត្តវិធានការនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ហើយស្រមតាម សេចក្តីណែនាំនេះ។
ជាមួយគ្នានោះ លោក ឃួងស្រេង បានកំណតលថា ចាប់ពីថ្ងៃទី ៣០ ខែមិថុនាឆ្នាំ 2019 ការប្រើប្រាស់ចិញ្ចើមផ្លូវនិងទ្រូងផ្លូវ ការធ្វើរោងបុណ្យ និងកម្មវិធីផ្សេងៗ ម្ចាស់កម្មវិធីត្រូវលើកសំណើសុំអាជ្ញាធរមូលដ្ឋានដោយភ្ជាប់នូវកិច្ចសន្យា និងគំរូ ដើម្បីពិនិត្យនិងសម្រេចលើសំណើរទៅនឹងកម្រិតប្រើប្រាស់ចាំបាច់មិនឲ្យលើស ១/២នៃទ្រូងផ្លូវនិងត្រូវរៀបចំកំលាំងសមស្របដើម្បីសម្រួលចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង