ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកសង្កេតការណ៍ជាតិ និង​អន្តរជាតិ ជាង៥០.០០០នាក់ និងមកពី​មីយ៉ាន់ម៉ា ចិន និង​សឹង្ហបុរី ត្រូវបាន គ.ជ.បទទួលស្គាល់

143

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៨នេះបានបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិជាង៥០.០០០នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិ មកពីប្រទេសមីយ៉ាន់ម៉ា ចិន និងសឹង្ហបុរី ត្រូវបានទទួលស្គាល់ដោយគ.ជ.ប។

គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ ជាផ្លូវការ អនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិ និង​អន្តរជាតិ នៃសមាគមន៍ អង្គការមិនមែនរដ្ឋាភិបាល ប្រមាណជាង៥០.០០០នាក់ មកពី៨២ ស្ថាប័ន ក្នុង​នោះ មានអ្នកសង្គេតការណ៍អន្តរជាតិ មកពីប្រទេស​មីយ៉ាន់ម៉ា ចិន និង​សឹង្ហបុរី។ ទន្ទឹមនឹងនោះ គ.ជ.ប ក៏បាននិង​កំពុងពិនិត្យលើពាក្យ ស្នើសុំរបស់អ្នកសង្គេតការណ៍ជាតិ និង​អន្តរជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាល ប្រមាណជាង៨០០នាក់បន្ថែមទៀត ដើម្បីចូលរួមឃ្លាំមើល ដំណើរការបោះឆ្នោត​ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ។ គ.ជ.ប នឹងបញ្ចប់ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ (១០ថ្ងៃមុនថ្ងៃបោះឆ្នោត) ហើយអ្នកសង្កេតការណ៍អន្តរជាតិ បញ្ចប់នៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨ (៣ថ្ងៃ មុនថ្ងៃបោះឆ្នោត)។ សូមជម្រាប់ថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បេក្ខជនឈរឈ្មោះបោះឆ្នោត មេភូមិ ជំនួយការភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឲ្យធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេតមើលដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតទេ៕

 

អត្ថបទដែលជាប់ទាក់ទង