ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​គង់​គាំ​ ចូល​បំភ្លឺ​តុលាការ​ ក្នុង​នាម​សាក្សី​ទី​១០​ នៃ​សំណុំរឿង​ របស់​លោក​កឹ​ម​សុខា​

90

(​ភ្នំពេញ​)៖ អតីត​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ លោក​គង់​គាំ​ ដែល​ជា​អតីត​ឧត្តម​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ ជាតិ​ បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​ទី​២៣​មក​រា​ ក្នុង​នាម​ជា​សាក្សី​ជុំវិញ​រឿង​ដែល​ជាប់​ពាក់ព័ន្ធ​ នឹង​អំពើ​សង្ស័យ​ក្បត់ជាតិ​របស់​លោក​កឹ​ម​សុខា​។​

លោកគង់ គាំ បាននិយាយថា ខ្ញុំបាន អញ្ជើញផ្តល់សក្ខីកម្មក្នុងនាមជាសាក្សីក្ជុំវិញសំណុំរឿងលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ។

​លោក​ កឹ​ម​សុខា​ ដែល​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ក្នុង​ការ​រង់ចាំ​សវនាការ​កាត់ទោស​នា​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ បាន​រង​នឹង​ការ​ចោទប្រកាន់​ពី​បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​។​ លោក​គង់​ គាំ​ ដែល​ជា​សាក្សី​ទី​១០​នៃ​សំណុំរឿង​លោក​កឹ​ម​សុខា​ បាន​ប្រាប់​អ្នកកាសែត​មុន​ពេល​ចូល​ ក្នុង​បន្ទប់​សាកសួរ​របស់​តុលាការ​ថា​ លោក​នឹង​ ឆ្លើយ​បំភ្លឺ​នូវ​អ្វី​ដែល​លោក​បានដឹង​ឮ​អំពី​រឿង​ដែល​ជាប់​ពាក់ព័ន្ធ​ នឹង​រឿង​លោក​កឹ​ម​សុខា​ ប្រាប់​ទៅ​តុលាការ​ ។

សូមរំលឹកថា លោក គង់ គាំ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបាន​លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅសាកសួរក្នុងនាមសាក្សី ក្នុងសំណុំរឿងដែលមានជនត្រូវចោទ កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ)៕

អត្ថបទដែលជាប់ទាក់ទង