ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករទូកក្តោងកម្ពុជានឹងទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Singapore Open លើកទី៣៨

155

​ភ្នំពេញ៖សហព័ន្ធកីឡាទូកក្តោងកម្ពុជាប្រកាសថានឹងបញ្ជូនកីឡាករទៅចូលរួមក្នុងការប្រកួតកីឡាទូកក្តោងអន្តរជាតិ 38th Singapore Open Windsurfing Championship នៅចុងខែមករា ឆ្នាំ២០១៩ នៅប្រទេសសឹង្ហបុរី បន្ទាប់ពីបញ្ចប់ការប្រកួតនៅប្រទេសថៃ។

ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ខែមករាដល់ថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៩នៅ។សូមបញ្ជាក់ថាកីឡាទូកក្តោងកម្ពុជាទើបតែបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតនៅប្រទេសថៃដែលធ្វើពីថ្ងៃទី១៧ដល់២០មករាដែលព្រឹត្តិ
ការណ៍នោះមានឈ្មោះថា Thailand Windsurfing Championships & Pattaya International Windsurfing Cup 2019 នៅទីក្រុង ប៉ាតាយ៉ា ។

កាលប្រកួតនៅ ប្រទេស ថៃ កីឡាករ ហៀង ស៊ុនហេង ប្រកួតលើវិញ្ញាសា Windsurfing RS:X Youth Under 19 ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកីឡាករ ៨រូប មកពី ០៥ប្រទេស និងទទួលបានមេដាយ សំរឹទ្ធិ មួយគ្រឿង ។ នេះគឺជាជោគជ័យថ្មីមួយរបស់កម្ពុជា ក៏ដូចជាសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅដើមឆ្នាំ ២០១៩ នេះដែលអាចដណ្តើមមេដាយពីការប្រកួតលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង