ព្រៃផ្សៃពេកហើយ ឱពុកបង្កើតរំលោភកូនស្រី មិនទាន់គ្រប់អាយុបានសម្រេចជាង១០លើក
ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា
ជនសង្ស័យជាឱពុកម្នាក់នេះ ត្រូវបាននគរបាលស្រុកសំបូរ ធ្វើការ ចាប់ខ្លួន ក្រោយមានការបែកធ្លាយថា រូបគេធ្លាប់បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើត មានអាយុ១៣ឆ្នាំ រហូតបានសម្រេចជាបន្តបន្ទាប់ រហូតដល់ទៅជាង១០លើក។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរគ្រៀង លោកអនុសេនីយ៍ឯក តូច ស៊ីថា បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆេន សុភាព អាយុ៥៣ឆ្នាំ រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ ត្រូវបាននគរបាលចាប់ខ្លួននៅថ្ងៃទី២២ មករា។ ការចាប់ខ្លួនគឺបានធ្វើឡើង ទៅតាមពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយ ក្រោយពីនាងក្មេងស្រីរងគ្រោះបានសម្រេចទម្លាយរឿងនេះ។ ក្មេងស្រីរងគ្រោះ បានប្តឹងមកនគរបាលថា ឪពុករបស់នាង បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើរូបនាង តាំងពីអំឡុងខែតុលា ឆ្នាំ២០១៨ មកម្លេះ។ តែនាងមិនហ៊ានប្រាប់រឿងនេះ ឲ្យម្តាយឬនរណាផ្សេងឲ្យដឹងនោះទេ ដោយសារតែនាងខ្លាច និងពាក្យគំរាមពីជនជាឪពុក។ ក្មេងស្រីរងគ្រោះ ជាកូនស្រីពៅ ក្នុងចំណោមបងប្អូន៣នាក់ ស្រី២នាក់៕