ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បូកសរុបការងារប្រចាំឆ្នាំរបស់អាជ្ញាធរអគ្គិសនី ខណៈ ការសាងសង់បណ្តាញចែកចាយអគ្គិសនីបានទៅដល់ភូមិចំនួន ១២,៣០៥ ស្មើ ៨៦.៨៥%

93

ភ្នំពេញ៖ រដ្ឋមន្រ្តីថាមពល បានថ្លែងថា ត្រឹមចុងឆ្នាំ២០១៨ នេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានផ្តល់ដែនអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរដ្ឋ និងឯកជនចំនួន ១៤,០៧២ភូមិ ស្មើ ៩៩.៣២% នៃចំនួនភូមិសរុប ១៤,១៦៨ ខណៈការសាងសង់បណ្តាញចែកចាយអគ្គិសនីបានទៅដល់ភូមិចំនួន ១២,៣០៥ ស្មើ ៨៦.៨៥% ។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ អ្នកធ្វើសេវាកម្មអគ្គិសនីគ្រប់ប្រភេទ និងតំណាងអ្នកប្រើប្រាស់អគ្គិសនីនៅរាជធានី-ខេត្តមួយចំនួន សរុបទាំងអស់ប្រមាណ ៦០០នាក់ ។

តាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីបានបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០១៨ នេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានផ្តល់ដែនអាជ្ញាបណ្ណឲ្យក្រុមហ៊ុនរដ្ឋ និងឯកជនចំនួន ១៤,០៧២ភូមិ ស្មើ ៩៩.៣២% នៃចំនួនភូមិសរុប ១៤,១៦៨ ខណៈការសាងសង់បណ្តាញចែកចាយអគ្គិសនីបានទៅដល់ភូមិចំនួន ១២,៣០៥ ស្មើ ៨៦.៨៥% ហើយវឌ្ឍនភាពនៃការភ្ជាប់ចរន្តអគ្គិសនីឲ្យអ្នកប្រើប្រាស់គ្រប់ប្រភេទមានចំនួន ២,៦៤៥,៦៣០កន្លែង ដែលក្នុងនោះ លំនៅដ្ឋានមានចំនួន ២,៥៣៧,២៨២ខ្នងផ្ទះ អាជីវកម្មនិងឧស្សាហកម្មមានចំនួន១០២,៣៧៦ កន្លែង និងស្ថាប័នរដ្ឋមានចំនួន ៥,៩៧២កន្លែង ។

អង្គសន្និបាតក៏បានលើកឡើង នូវបញ្ហាប្រឈមដើម្បីពិភាក្សាដោះស្រាយសម្រាប់ជាទិសដៅអនុវត្តបន្តផងដែរ ។

ពិធីនេះធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ
ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង