ជួយសង្គ្រោះស្ត្រីសម្រាលកូន ម្នាក់ បានទាន់ពេលវេលា
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានជួយស្ត្រីសម្រាលកូន ម្នាក់ បានទាន់ពេលវេលាបន្ទាប់ពីស្ត្រីរូបនេះខ្វះមធ្យោបាយធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។
ការជួយសង្គ្រោះនេះបានកើតឡើង នៅវេលាម៉ោង ១៤:០០ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៩ បន្ទាប់ពីវិទ្យុក្នុងស្រុកមួយបានប្រកាស ថាគ្មានរថយន្តដឹកស្ត្រីសម្រាលកូន ម្នាក់ ដែលរស់នៅក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលមានព្រំប្រទល់ជាប់នឹងស្រុកបាធាយ ខេត្តកំពង់ចាម ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យរថយន្ដមន្ទីរពេទ្យបង្អែកស្រុកបាធាយ ចុះទៅដេីម្បីសង្គ្រោះឲ្យទាន់ពេលវេលា ដោយមិនបង្កគ្រោះដល់ម្តាយឬទារកឡេីយ ។
ស្ត្រី ដែលសម្រាលកូនមានឈ្មោះ សុក គិមី អាយុ២៥ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យខេត្ត កំពង់ចាម ដោយសុវត្ថិភាព និងក្រុមគ្រូពេទ្យយកចិត្តទុកដាក់បំផុតផងដែរ៕