ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់គុនខ្មែរបន្ថែមអនុប្រធានមួយរូបទៀត

107


​ភ្នំពេញ:សហព័ន្ធប្រដាល់គុនខ្មែរបានសម្រេចបន្ថែមអនុប្រធានសហព័ន្ធមួយរូបទៀត ដើម្បីពង្រឹងខ្លួនបន្ថែមទៀតក្នុងការត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម ។
​លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានប្រាប់ឲ្យដឹងថា សហព័ន្ធបានធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ របស់ខ្លួនដោយពិនិត្យមើលរបាយការណ៍ការងារ និង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន ។

​ជាមួយនឹងការធ្វើមហាសន្និបាតនេះសមាជិកប្រតិបត្តិសហព័ន្ធ ចំនួន១២រូបដែលមានវត្តមាន បានឯកភាពគ្នាជ្រើសតាំងលោកហេង សុឃនដែលជាសមាជិកប្រតិបត្តិដែរនេះ ជាអនុប្រធានសហព័ន្ធបន្ថែមមួយរូបទៀតពេលនេះ សហព័ន្ធប្រដាល់គុនខ្មែរមានអនុប្រធានចំនួន៣រូបហើយ ។
​អនុប្រធានសហព័ន្ធ២រូបមុនមានលោកឧត្តមសេនីយ៍វ៉ា ស៊ិនភិរម្យ និង លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនពេលនេះលោកហេង សុឃនបានក្លាយជាអនុប្រធានសហព័ន្ធមួយរូបទៀត ។

​លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនមានប្រសាសន៍ថា នេះជាការពង្រឹងក្បាលម៉ាស៊ីនសហព័ន្ធ ដើម្បីជួយគ្នាពង្រឹងសហព័ន្ធពិសេសបង្កើនគុណភាពកីឡាករ និងមន្ត្រីបច្ចេកទេស ។
​ជាមួយនឹងតួនាទីអនុប្រធានសហព័ន្ធនេះ​ លោកហេង សុឃន បានប្រកាសជួយធ្វើឲ្យសហព័ន្ធប្រដាល់គុនខ្មែរកាន់តែរីកចម្រើន ។សូមបញ្ជាក់ថាលោកហេង សុឃន ដែលមន្ត្រីជានខ្ពស់មួយរូបនោះ​ លោកបានចំណាយធនធានផ្ទាល់ខ្លួន របស់លោកជួយដល់សហព័ន្ធប្រដាល់គុនខ្មែរ តាំងពីលោកមិនទាន់ចូលខ្លួន ពាក់ព័ន្ធជាមួយប្រដាល់គុនខ្មែរ
ម្ល៉េះ ៕

អត្ថបទដែលជាប់ទាក់ទង