ចោរប្លន់ធនាគារកណ្តាលក្រុងប៉ារីស ក្បែរវិមានប្រធានាធិបតី
ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថា កាលពីម្សឹលមិញវេលា
ម៉ោង៨កន្លះព្រឹកមានចោរប្លន់៣នាក់ ប្រដាប់អាវុធគ្រប់ដៃ បានចូលប្លន់ធនា
គារMilleis bank ដែលជាធនាគារអ្នកមាន និងស្ថិតនៅលើផ្លូវហ្សង់ អេ លីហ្សេជាផ្លូវល្បីឈ្មោះនៅប៉ារីស និងស្ថិតនៅប្រមាណ២០០ម៉ែត្រ ពីវិមានប្រធានាធិបតីបារាំង។
ប្រភពបានផ្សាយថា ពួកចោរចូលទៅចាប់ចង បុគ្គលិករួចបាញ់ថ្នាំស្រ្ពាយដាក់
និងបញ្ជាអោយបើកទូរដាក់លុយ ចំនួន៣០ប្រអប់។ពួកវាធ្វើសកម្ម ភាពជាច្រើន
ម៉ោងដោយនៅពីក្រៅ ធនាគារវាដាក់ស្លាកធនាគារបឺតទៀតផង។
មិនទាន់ មានរបាយការណ៍ស្តីពីការបាត់បង់ទេ។