ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ នាំគ្នាដុតកង់រថយន្ត និងដេញគប់ដុំថ្ម រារាំងទៅលើសមត្ថកិច្ច ក្នុងទំនាស់ដីធ្លី នៅក្រុងព្រះសីហនុ

114

ព្រះសីហនុ៖ នៅទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បញ្ហាហិង្សា រវាងប្រជាពលរដ្ឋ ជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ដែលនាំកងកម្លាំងចម្រុះ ជាច្រើននាក់ ​មកវាយបំបែកក្រុមប្រជាពលរដ្ឋ ដើម្បីដណ្តើមដី របស់ពលរដ្ឋនៅខេត្តព្រះសីហនុ​ ។

ប្រជាពលរដ្ឋដល់កលែងខ្លាចកាំភ្លើង លែងខ្លាចស្លាប់ នាំគ្នាដុតកង់រថយន្ត និងដេញគប់ដុំថ្ម រារាំងទៅលើសមត្ថកិច្ច រត់បាតជើងសព្រាត គេចពីដំថ្ម របស់ប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លី ជាមួយឧកញ៉ាអ្នកមានលុយ មានអំណាច ក្នុងពេលដែលសមត្ថកិច្ចចម្រុះ ចុះទៅបំបែកការប្រមូលផ្តុំតវ៉ាការពារដីធ្លីរកយុត្តិធម៌លើវិវាទដីធ្លី នៅក្រុងព្រះសីហនុ សង្កាត់អូរត្រេះ ( ជាប់របងវត្តអូរត្រេះ ) ៕


អត្ថបទដែលជាប់ទាក់ទង