អគ្គីភ័យឆេះសម្លាប់បុរសម្នាក់ ខណៈដឹកសាំងតាមម៉ូតូទៅប៉ះជាមួយរថយន្តឆ្លងផ្លូវ បណ្តាលអោយដួលបង្កើតជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងស្ថានភាពវេទនាបំផុត ខណៈដែលគាត់ដឹកកានសាំងជាច្រើនកានតាមម៉ូតូ ហើយបានបើកបរទៅប៉ះជាមួយរថយន្តមួយបាំងកន្លះ មួយគ្រឿងដែលឆ្លងផ្លូវបណ្តាលអោយដួលបង្កើតជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ រហូតឆេះទាំងមនុស្ស ឆេះទាំងម៉ូតូនិងឡាន ដែលគេចតស្ងៀមមិនបានដឹឹងអីនោះ។
ហេតុការណ៏ដ៏គួរអោយរន្ធត់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ មករានៅម៉ោង៩និង៣០នាទី នៅលើផ្លូវ៣៣៧ កែងផ្លូវ៥២៨ ក្បែរហាងកាហ្វេអាម៉ាហ្យូន ភូមិ៦ក្រុម២១សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះជិះម៉ូតូមួយគ្រឿងមិនមានស្លាកលេខនិងបានដឹកកានសាំងប្រមាណ៤ទៅ៥កាន់ ដោយធ្វើចរាចរតាមបណ្តោយផ្លូវ៣៣៧ ក្នុងទិសដៅពីលិចទៅកើត ។លុះបើកបរមកដល់ចំណុចកើតហេតុ ម៉ូតូដឹកសាំងខាងលើបានជ្រុលទៅប៉ះជាមួយរថយន្តមួយបាំងកន្លះមួយគ្រឿងដែលកំពុងបើកបរឆ្លងកាត់ផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលអោយធ្លាក់កានសាំង២កានទៅលើផ្លូវ និងបានធ្វើអោយម៉ូតូដឹកសាំងដួលមកក្បែរចិញ្ចើមផ្លូវ ដោយនាំមកជាមួយនូវកានសាំងប្រមាណ២ទៅ៣កាន រហូតបង្កើតជាអណ្តាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅ រហូតឆេះទាំងមនុស្ស ឆេះទាំងម៉ូតូនិង បានឆាបឆេះដល់រថយន្តឡិចសុីស RX.300ពណ៍ស្ករពាកើស្លាកលេខភ្នំពេញ2AT.3702ដែលចតមុខហាងកាហ្វេអាម៉ាហ្សូន និងឆេះដល់បង្គោលភ្លេីងនៅចំនុចកេីតហេតុខាងលេីថែមទៀត ហើយភ្លាមៗនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាននាំគ្នារត់យកបំពង់ពន្លត់អគ្គីភ័យទៅបាញ់អស់ជាច្រើនបំពង់តែនៅមិនរលត់ទៀតទើបសម្ថតកិច្ចទាក់ទងទៅកម្លាំងពន្លត់អគ្គីភ័យអោយមកធ្វើការចុះមកបាញ់ពន្លត់។ចំណែករថយន្តដែលបើកបរឆ្លងកាត់ផ្លូវនិងប៉ះជាមួយម៉ូតូជនរងគ្រោះនោះបានបើកចេញទៅបាត់។
មន្ត្រីប៉ូលីសបញ្ជាក់ថា ក្នុងហេតុការណ៍នេះបានបណ្តាលអោយអ្នកជិះម៉ូតូ ស្លាប់ម្នាក់ភេទ ប្រុស អាយុប្រហែល ២៥ឆ្នាំ មុខរបរ កម្មករ ដឹកសាំង(ពុំដឹងថានៅស្ថានីណាទេ) ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ឆេះម៉ូតូដឹកសាំង១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហមម៉ត់ ឆេះទ្បានលុចសីស ៣០០ ពាក់ស្លាកលេខ ភ្នំពេញ2AT ៣៧ ០២ សមួយកំណត់ក្រោយ មកផឹកកាហ្វេអាម៉ាសូន និងឆេះ ប្រអប់ភ្លើង ៤ប្រអប់។
កំលាំងនគរបាល សហការជាមួយពលរដ្ឋ ជួុយពន្លត់ ប្រើបាស់ បំពង់បាញ់ពន្លតអស់ ១៤ ក្នុងនោះបំពងធំ២ ទ្បានទឹកប្រើអស់១ទ្បាន ក្នុងចំណោមទ្បាន៥គ្រឿងនិងបានរលត់នៅមោង១០និង១០នាទី។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនសពយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីធ្វើការរង់ចាំសាច់ញាតិមកទទួលយកសពយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តដែលឆេះនិងម៉ូតូបង្កត្រូវបានចរាចរណ៍ក្រុងធ្វើការវាស់វែងយកទៅទុកដើម្បីរងចាំការដោះស្រាយគ្នាពេលក្រោយ៕