ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់បុរសជនសង្ស័យម្នាក់និងថ្នាំញៀន៦កញ្ចប់ថង់ធំល្មម

134

ភ្នំពេញ : បុរសជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលផ្នែកគ្រឿងញៀនបង្រ្កាបបានម្នាក់និងដកហូតវត្ថុតាងថ្នាំញៀន៦កញ្ចប់ធំល្មមពីបទជួញដូរនូវសារធាតុញៀនដែលជនសង្ស័យឃេីញសមត្ថកិច្ចយេីងបោះចោលនៅថ្នល់ហេតុការនេះកេីតឡេីង កាលវេលាម៉ោង២និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០១៩នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវ១២៣ កែង៤៧៨ ក្រុម២ ភូមិ១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

កម្លាំងនគរបាលផ្នែកគ្រឿងញៀនខណ្ឌ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌល្បាតក្នុងភូមិសាស្រ្តដេីម្បីបង្ការបទល្មេីសផ្សេងៗក្នុងមូលដ្ឋាន ក៏ប្រទះឃើញ និងបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ នាង វ៉ាន់នី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដនិងដកហូតវត្ថុតាងចំនួន៦កញ្ចប់ថង់ធំល្មមហេីយក៏ឃាត់ខ្លួនយក មកសាកសួរនាំនៅផ្នែកគ្រឿងញៀនខណ្ឌ ។

សមត្ថកិច្ចបន្តថាក្រោយឃាត់ខ្លួនជនសង្ស័យនិងសាកសួរនាំ និងបានឆ្លេីយសារភាពខ្លួនធ្លាប់ទិញថ្នាំញៀន យកមកជក់ប្រេីប្រាស់ថ្នាំញៀនយូរៗម្ដងក្រោមមកនិងដកហូតវត្ថុតាងមានក្រាមសថ្លាចំនួន៦កញ្ចប់ថង់ធំល្មម ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង