ផឹកតាំងពីយប់រហូតភ្លឺ
ភ្នំពេញ ៖ បុរសរត់កង់បីម្នាក់ស្រវឹងសល់ពីយប់ រហូតភ្លឺហើយបើកច្រលំផ្លូវចូលតំបន់សំណង់មិនរៀបរាយ បំរុងបុកក្មេងតូចក្នុងភូមិ ហេីយក៏អ្នកភូមិឃាត់សួរនាំ ក៏កើតរឿងឈ្លោះគ្នា វាយតប់គ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចអន្តរាគមន៍ កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០១៩នៅចំណុចសំណង់មិនរៀបរយ តាមផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។
ជនរងគ្រោះ គូរ រិទ្ឋី ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅតំបន់សំណង់មិនរៀបរយ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យបានប្រាប់សមត្ថកិចហចអោយដឹងថាមុនកេីតហេតុគាត់អង្គុយនៅមុខផ្ទះហេីយស្រាប់តែមានបុរសរត់កង់បីមិនដឹងបេីកប្រញ្ញាប់ទៅណាចូលមកច្រកឌឺហែមរួចក៏បានឃាត់សួរនាំថាបងទៅណាបេីកចូលផ្លូវនេះជាផ្លូវទាល់ហេីយម៉ូតូកង់បីធំពេកមិនអាចបេីកចូលតាមផ្លូវនេះរួចបុរសរត់កង់បីនិយាយមកដោយមានក្លិនស្រាខ្លាំងនិងដេីរសឹងមិនរួចផងរួចវាយខ្ញុំមួយដៃចំកហេីយក៏ខឹងក៏បានវាយមួយដៃវិញតែបុរសរត់កង់បីបានខាំកំភួនដៃខាងស្ដាំបណ្ដាលរយះសាច់ចេញឈាមហេីយនិងព្យាយាមរត់គេចចេញពីភូមិក៏បានដេញមកដល់ផ្លូវ៦០ម៉ែត្រក៏ឃាត់និងប្ដឹងសមត្ថកិច្ចតែម្ដងទៅ។
សមត្ថកិច្ចបានប្រាប់ថាជនបង្កឈ្មោះ ចាប សុភាព ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យដោយស្ថានភាពបុរសបេីកកង់បីឥណ្ឌាពណ៍សស្រវឹងមិនទាន់ស្វាងផងដោយសួរនាំថាបានផឹក សុីជាមួយមិត្តតាំងពីម៉ោង០០និង៣០នាទីកណ្ដាលអាធ្រាត្រមកម្ល៉ះរហូតដល់ព្រឹកឡេីងទេីបឈប់ហេីយ បេីកច្រលំផ្លូវទេីបមានទាស់ពាក្យសំដីបង្កជាអំពេីហិង្សាតែម្ដងក្រោយមក ក៏សមត្ថកិច្ចយេីងទទួលបានពត៍មានពីប្រជាពលរដ្ឋឃាត់យកមក សាកសួរនាំទាំង២ភាគីនៅស្នាក់ការប៉ុស្តិ៍ ។
សមត្ថកិច្ចបន្តថាក្រោយពីសាកសួរនាំនិងធ្វេីការសម្របសម្រួលគ្នា ទាំងសងខាងដោយមានរបួសតិចតួចម្នាក់ ហេីយក្នុងនោះក៏មានក្រុមគ្រួសារទាំងសងខាងបាមចូលរួមស្ដាប់ និងសុំស្មេីគ្នាដោយមានអ្នកណាងសងអ្នកទេយកទៅព្យាបាលរៀងៗខ្លួន និងធ្វេីកិច្ចសន្យាបញ្ចប់រឿងតែម្ដង ។