ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្និសីទ​កាសែត​ ស្តីអំពី ស្ថានភាពវិស័យអចលនទ្រព្យ នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត

182

ភ្នំពេញ៖ នារសៀល​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩នេះ ក្លិបអ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​រៀបចំ​សន្និសីទ​កាសែត​រួមគ្នា​ស្តីអំពី «ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត»នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។
វាគ្មិននៅក្នុង​សន្និសីទកាសែត​រួមមាន៖
១ លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុកម្ពុជា
២ លោក ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា
៣ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា
សន្និសីទកាសែត​ត្រូវបានសម្របសម្រួល​ដោយ​លោក ពុយ គា ដែលជាអគ្គលេខាធិការ​នៃក្លិបអ្នកកាសែត​កម្ពុជា។
នេះគឺជារលើកដំបូងហើយ ដែល​ក្លិបអ្នកកាសែត​កម្ពុជា បានទទួល​កិច្ចសហការ​ជាមួយ​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដើម្បី​រៀបចំ​សន្និសីទកាសែត​ស្តីអំពី​វិស័យដ៏សំខាន់នេះ៕

អត្ថបទដែលជាប់ទាក់ទង