ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់បុរសជនសង្ស័យវាយប្លន់យកម៉ូតូ

255

ភ្នំពេញ : សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍ក្រោយពីមានជនល្មេីសប្រព្រឹត្តសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះម៉ូតូម៉ាក Honda Zoomer-X ពណ៌ស ស្លាកលេខភ្នំពេញ ១FU-៨៩៧២បានសំរេចនិងបង្រ្កាបបានជនសង្ស័យម្នាក់រត់រួចម្នាក់ហេតុការនេះកេីតឡេីង កាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២២ ខែ មករា ឆ្នាំ ២០១៩នៅចំណុចនៅភូិកោះនិរោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ វ៉ាន់ សុផាត ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុ ស្នាក់នៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅបានដាក់ពីបទបណ្ដឹងវាយប្លន់យកម៉ូតូម៉ាក Honda Zoomer-X ពណ៌ស ស្លាកលេខភ្នំពេញ ១FU-៨៩៧២និងលុយខ្មែរដុល្លារួមនិងទូរស័ព្ទដៃ ។

ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ អ៊ុំ រ៉ាវី ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅសមត្ថកិច្ចឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស (វាយប្លន់យកម៉ូតូ) នៅផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ កាលពីថ្ងៃទី២៦-១២-២០១៨ ម៉ោង២២និង០០នាទីដោយកម្លាំងនគរបាលធ្វេីការស្រាវជ្រាវរហូតឈានដល់ធ្វេីការឃាត់ខ្លួនជនសង្ស័យមកនគរបាលខណ្ឌដេីម្បីសាកសួរនាំនិងឆ្លេីយសារភាពថាខ្លួនពិតប្រាកដបានប្រព្រឹត្តដូចការចោទប្រកាន់ជនរងគ្រោះពិតមែន កាលពីថ្ងៃទី ២៦-១២- ២០១៨ ម៉ោង២២និង០០នាទី ជនរងគ្រោះកំពុងអង្គុយលើម៉ូតូម៉ាក Honda Zoomer-X ពណ៌ស ស្លាកលេខភ្នំពេញ ១FU-៨៩៧២ ចាំមិត្តភក្តិនៅចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ អ៊ុំ រ៉ាវី និងឈ្មោះ ឧត្តម ដើរមកជិតរួចធាក់ជនរងគ្រោះមួយជើងធ្លាក់ពីលើម៉ូតូប្លន់យកម៉ូតូម៉ាកខាងលើ និងកាបូបពណ៌លឿង ក្នុងកាបូប មាន ៖ ទូរស័ព្ទ ០១គ្រឿង ម៉ាក iPhone៦ Plus ពណ៌ផ្កាឈូក មិនចាំលេខស៊ីម, លុយដុល្លារ ៣៨០ដុល្លារ និងលុយខ្មែរ ២៥០០០រៀល ទុកនៅ លើរានជាន់ជើងកណ្តាល រួចនាំគ្នាជិះគេចខ្លួន។ លុះថ្ងៃទី ២២-០១-២០១៩ ម៉ោង២២និង៣០នាទី សមត្ថកិច្ចយើង ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អ៊ុំ រ៉ាវី នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការ ដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

សមត្ថកិច្ចបន្តថាក្រោយពីឃាត់ខ្លួនជនសង្ស័យនិងឆ្លេីយសារភាពថាាបក្សពួកគ្នាមានចំនួន២នាក់ហេីយម្នាក់ទៀតបានយកម៉ូតូជនរងគ្រោះទៅបញ្ជាំហេីយកលុយដយលុល្លានិងលុយខ្មែរមិនទាន់បានចែកគ្នាចាយទេរួចសមត្ថកិច្ចយេីងកសាងសំណុំរឿងបញ្ជូលទៅកាន់តុលាការដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង