តើពិតទេ ? ពន្ធនាគារ ប៉េ ហ្ស៊ី ដោះ លែង ថៅកែ ឌែ ម៉ូ គ្លីនិក និង គ្រូពេទ្យ ជំនាញ វះកាត់
រាជធានី ភ្នំពេញ៖ បើតាមកាសែតក្នុងស្រុកមួយបានផ្សាយថា អ្នកស្រី ហូ វ ដា ណេ ថៅកែ មជ្ឈមណ្ឌល កែ សម្ផស្ស ឌែ ម៉ូ គ្លីនិក និង ស្ត្រី ឈ្មោះ ពៅ ស៊ី ណាត ជា អ្នកគ្រូ ពេទ្យ ជំនាញ ខាង ដេរ ប្រដាប់ ភេទ ត្រូវ បាន ដោះ លែង ចេញពី ពន្ធនាគារ កាលពី ព្រលប់ ថ្ងៃ ទី ២៤ ខែមករា នេះ ហើយ ។ ប្រភព ព័ត៌មាន ចេញពី ពន្ធនាគារ បាន ឲ្យ ដឹង ថា នា ព្រលប់ ថ្ងៃ ទី ២៤ មក រា នេះ គេ បានឃើញ មេធាវី ការពារ ក្តី ឲ្យ អ្នកស្រី ហូ វ ដា ណេ និង គ្រូពេទ្យ ជំនាញ ដេរ ប្រដាប់ ភេទ កាន់ ដីកា ចេញ ដោយ ចៅក្រម សាលាដំបូង រាជធានី ភ្នំពេញ យក ទៅ ជួប មន្ត្រី រដ្ឋបាល ពន្ធនាគារ ប៉េ ហ្ស៊ី ដោយ បាន ដោះ លែង អ្នក ទាំង ពីរ។ បន្ទាប់ ពី ពន្ធនាគារ ទទួល បាន ដីកា ដោះ លែង ភ្លាម អនុរក្ស ពន្ធនាគារ បាន យក ដីកា នោះ ទៅ ធ្វើការ ដោះ លែង អ្នកស្រី ហូ វ ដា ណេ ជា បន្ទាន់ ដែល កំពុង សម្រាក នៅ មន្ទីរពេទ្យ រុ ស្សី និង បាន ធ្វើការ ដោះ លែង ស្ត្រី ជា គ្រូពេទ្យ នៅ ពន្ធនាគារ ប៉េ ហ្ស៊ី ទាំង យប់ ។ គួរ បញ្ជាក់ ថា កាលពី វេលា ម៉ោង ២ និង ១៥ នាទី រសៀល ថ្ងៃ ទី ៥ មក រា ២០១៩ លោក ម៉ុង មុនី សោភា ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ បាន សម្រេច ឃុំខ្លួន អ្នកស្រី ហូ វ ដា ណេ ថៅកែ មជ្ឈមណ្ឌល កែ សម្ផស្ស ឌែ ម៉ូ គ្លីនិក និង ស្ត្រី ឈ្មោះ ពៅ ស៊ី ណាត ជា អ្នកគ្រូ ពេទ្យ ជំនាញ ខាង ដេរ ប្រដាប់ ភេទ អតិថិជន ដាក់ ពន្ធនាគារ ( ប៉េ ហ្ស៊ី ) ជា បណ្តោះអាសន្ន ។
ចៅក្រម ស៊ើបសួរ សម្រេច ឃុំខ្លួន អ្នកស្រី ទាំង ពីរ នាក់ យោង តាម ការ ចោទប្រកាន់ ពី សំណាក់ ស្ថាប័ន អយ្យការ ៕