ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូរាជធានីភ្នំពេញចុះសួរសុខទុក្ខកងទ័ព និងវរះនគរបាលការពារព្រំដែនទិសប្រាសាទព្រះវិហារ

137

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីមានភារកិច្ចមមាញឹកយ៉ាងណាក្តី ក៏មិនបាន ភ្លេចការចុះមកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស​និងសម្តេចគតិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនមកចែកជូនដល់វរះកងទព័ និងនគរបាលការពារព្រំដែនទិសប្រាសាទព្រះវិហារឡើយ។

​ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥មករានេះ ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហ៊ាន នាយទាហ៊ានរង និងពលទាហានកងពលធំអន្តរាគមន៏លេខ៣,កងពលតូចអន្តរាគមន៏លេខ៩ និងវរះនគរបាលការពារព្រំដែនលេខ៧៩៣។

   អង្គភាពខាងលើបានចងសម្ពន្ធ័ភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្តាខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ហើយតែងបានទទួលការ ជួយឧបត្ថម្ភជាបន្តបន្ទាប់តាមរយះប្រតិភូសាលារាជធានីភ្នំពេញដោយបានមកសួរសុខទុក្ខកងទព័ជួរមុខរបស់យើងជាប់ជាប្រចាំ។

   លោកឧត្តមសេនីយ៏ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ ក្នុងឱកាសនោះបានលើកឡើងពីស្ថានភាពតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ពុំមានបាតុភាពអ្វីកើតឡើងគួអោយកត់ សំគាល់ឡើយ ដោយអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងការប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយជាព្រំដែនសន្តិ ភាព និងការអភិវឌ្ឍន៏សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្មនៃប្រជាជនប្រទេសក្បែរខាងគ្នា។

  លោកឧត្តមសេនីយ៏បន្តថា ទោះបីយ៉ាងណា យើងក៏មិនបានភ្លេចនូវស្មារតីការពារអធិបតេយ្យបូរណៈភាពទឹកដី មិនអោយខ្មាំងសត្រូវចូលឈ្លានពានបានឡើយ និងខិតខំជំរុញការលើកកំពស់ជីវភាពកងទព័ក៏ដូចគ្រួសារកងទ័ពឲ្យបានប្រសើរឡើង។

  នាឧិកាសនោះលោកម៉ប់ សារិន បានជំរាបជូនពីសភាពការវិវត្តន៏ថ្មីៗរបស់ប្រទេសជាតិដោយលោកបានផ្តោតទៅលើការថ្លែងយ៉ាងម៉ឹងម៉ាត់របស់សម្តេចតេជោហ៊ុនសែនដែលបានបញ្ជាក់អំពីការមិនដោះដូរអធិបតេយ្យភាពជាតិជាមួយបរទេស ,ការមិនយកសន្តិភាពរបស់ប្រទេសទៅដោះដូរជាមួយជំនួយ ដោយកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យនិងសន្តិភាព ហើយកម្ពុជាត្រូវមានសិទ្ធអនុវត្តច្បាប់របស់កម្ពុជា ព្រោះថាកន្លងមកមាន ក្រុមក្បត់ជាតិមួយចំនួន បានព្យាយាមជំរុញឲ្យកម្ពុជាធ្វើការដោះដូរសន្តិភាព អធិបតេយ្យភាពជាមួយជំនួយបរទេស ដែលជាទង្វើមានចេតនាធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងគន្លងភ្នក់ភ្លើងសង្រ្គាមដូចអតិតះកាល និងបណ្តាប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា។

   លោកម៉ប់ សារិន​បន្តថា ជាការពិតណាស់ ក្នុងបុព្វហេតុការពារខឿនអធិបតេយ្យ បូរណៈភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ទោះបីមានការឈ្លានពានពីសំណាក់ប្រទេសជិតខាង និងបញ្ហាប្រឈមស្មុកស្មាញជាច្រើននៅគ្រប់ស្ថានភាពនៃការវិវត្តន៏របស់ប្រទេសជាតិ អាស្រ័យ ដោយផលប៉ះពាល់ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចព្រមទាំងកត្តាផ្សេងៗជាច្រើនទៀតក្តី ក៏ថ្នាក់ដឹកនាំនាយទាហ៊ាន ពលទាហ៊ាននិងកងកំលាំងប្រដាប់អាវុធទាំងអស់បានពុះពាររាល់ការលំបាកការពារទឹកដី ក៏ដូចការពាររាជរដ្ឋាភិបាលស្របច្បាប់ រក្សាស្ថេរភាពនយោបាយ ប្រឆាំងទប់ស្កាត់រាល់ឧបាយកល់ប៉ុនប៉ងបង្កជម្លោះ ឈ្លានពាន និងការពារអាយុជីវិតទ្រព្យសម្បត្តិប្រជាពលរដ្ឋឲ្យទទួលបានលទ្ធផលល្អប្រសើរ។

   នាឧិកាសនោះដែរ លោកម៉ប់ សារិន និងប្រតិភូបាននាំយកអំណោយជាច្រើនមុខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ា ហ៊ុនសែន ជូនដល់ កងពលធំអន្តរាគមលេខ៣,កងពលតូចអន្តរាគមលេខ៩,វរះនគរបាលការពារព្រំដែនលេខ៧៩៣ និងបញ្ជាការដ្ឋានអង្គរក្សនូវគ្រឿងឧបភោគបរិភោគ,សំភារះប្រើ ប្រាស់,ថ្នាំពេទ្យជាច្រើនមុខទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង