ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូខណ្ឌ២ និងមន្ទីរសាធារណការរាជធានីនាំយកអំណោយជូនដល់កងកម្លាំងនគរបាលវិរៈសេនាតូចលេខ៧៩៣ឈរជើងនៅច្រកអានសេះ

118
ព្រះវិហារ ៖ ប្រតិភូខណ្ឌចំនួន២ រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដឹកនាំដោយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងរដ្ឋបាលខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ឋ ជាអភិបាលខណ្ឌពោធិសែនជ័យ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ ៧៩៣ ឈរជើងនៅទិសច្រកអានសេះ ខេត្តព្រះវិហារ ។
    លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសាំ ពិសិដ្ឋ ជំនួសមុខអោយប្រតិភូ ក្នុងឱកាសនោះបានថ្លែងកោតសរសើរ ចំពោះវរភាពដ៏អង់អាចក្លាហានរបស់បងប្អូនវរៈនគរបាលនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនអោយសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ ។
   ក្នុងឱកាសនោះក្រៅពីសួរសុខទុក្ខនោះគណៈប្រតិភូបានជូនអំណោយរួមមាន មានទឹកក្រូច ៨០កេស ស្រាបៀរ ៥០កេស  និងមីម៉ាម៉ា ៨០កេស ព្រមទាំងផ្តល់ថវិកាដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ ៧៩៣ ចំនួន ២៨២នាក់ ដោយម្នាក់ៗទទួលបាន ៤ម៉ឺនរៀល ។ ចំណែកមេបញ្ជាការភូមិភាគ ម្នាក់ ៥០ម៉ឺនរៀល ។ មេវរៈ ម្នាក់ ៤០ម៉ឺនរៀល និងអនុវរៈ ចំនួន ៦នាក់ ដោយម្នាក់ៗ បាន ២០ម៉ឺនរៀល ៕
អត្ថបទដែលជាប់ទាក់ទង