ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅថ្ងៃអាទិត្យទី១០ កុម្ភៈខាងមុខនេះ ស្ថានឯកអគ្គរាជទូតកូរ៉េនឹងរៀបចំកម្មវិធីពិនិត្យសុខភាពទូទៅ ពិនិត្យមាត់ ធ្មេញ ច្រមុះ ត្រជៀក ភ្នែក ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ

79

ប្រទេសកូរ៉េ៖ នៅថ្ងៃអាទិត្យ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ខាងមុខនេះ ក្រោមកិច្ចសហការរវាង ស្ថានឯកអគ្គរាជទូតកម្ពុជាជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ (KOFIH) នឹងរៀបចំកម្មវិធីពិនិត្យសុខភាពទូទៅ ពិនិត្យមាត់ ធ្មេញ ច្រមុះ ត្រជៀក ភ្នែក ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ ។

   មន្ត្រីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេសកូរ៉េ បានអោយដឹងថា ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរយើង ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ជាពិសេសតំបន់ ហ្វាសង និងផារ៉ាន បានជ្រាបថា នៅថ្ងៃអាទិត្យ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ក្រោមកិច្ចសហការរវាង ស្ថានឯកអគ្គរាជទូតកម្ពុជាជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ (KOFIH) នឹងរៀបចំកម្មវិធីពិនិត្យសុខភាពទូទៅ ពិនិត្យមាត់ ធ្មេញ ច្រមុះ ត្រជៀក ភ្នែក ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលគាំពារសុខភាពនៃទីក្រុងហ្វាសង ដោយចាប់ពីម៉ោង ១២និង០០នាទី ដល់ម៉ោង ១៧និង០០នាទី រសៀល។
   អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញមកទទួលសេវា    ពិនិត្យសុខភាពដោយឥតបង់ថ្លៃឱ្យបានច្រើនកុះករ ៕
អត្ថបទដែលជាប់ទាក់ទង