ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត បុករថយន្តស្លាប់តៃកុងរថយន្តម្នាក់

91


កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរាយការណ៍ថា ករណីគ្រោះថ្នាក់ចរាចរផ្លូវគោក រវាងរថយន្តនិងរថយន្ត
កើតហេតុនៅថ្ងៃ ទី២៤ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង២២និង១០ នាទី លើផ្លូវជាតិលេខ ៦ ចន្លោះគីឡូមែត្រលេខ២៣-២៤ ចំណុច ភូមិលើឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បណ្ដាលឲ្យស្លាប់មនុស្ស១នាក់ របួសស្រាល៣នាក់ ប្រុស១នាក់ និងខូចខាត រថយន្ត៣គ្រឿង។

នគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ករណីនេះបង្កឡើង ដោយរថយន្តមួយគ្រឿង ម៉ាកកាមរី បាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AP ៣៦០២ បើកបរដោយឈ្មោះហេង ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ធ្វើដំណើរពីជើងទៅត្បួង (ពីព្រែកតាមាក់ទៅភ្នំពេញ) លុះមកដល់ចំណុចកើតហេតុ បានមកបុករថយន្ត មួយគ្រឿង ពីក្រោយ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ​ ២Q ៦៩៤៤ បើកបរដោយឈ្មោះសាយ សារុំ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលធ្វើដំណើរពីជើងទៅត្បូង (ស្របទិសគ្នា) ក្រោយពេលបុករថយន្តបាឡែន បានរ៉េចង្កូតមកឆ្វេង ហោះផុតសួនច្បារ មកគន្លងផ្លូវខាងកើត (ឆ្វេងដៃ) ទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ ២AE ២៨១០ បើកបរដោយឈ្មោះ ស៊ឹង សំអាត ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមាន អ្នករួមដំណើរពីនាក់ ១ ឈ្មោះព្រុយ ផល្លី ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅជាមួយគ្នា ២ ឈ្មោះស៊ៀ សុមាលី ភេទស្រី អាយុ៤ឆ្នាំ មានទីលំនៅជាមួយគ្នា។ ករណីគ្រោះថ្នាក់ចរាចរ៣គ្រឿងបុកគ្នានេះ បណ្ដាលឲ្យស្លាប់អ្នកបើកបររថយន្តកាមរីបាឡែន នៅកន្លែងកើតហេតុ និងរបួសស្រាល ដល់ឈ្មោះស៊ឹង សំអាត ឈ្មោះព្រុយ ផល្លី និងឈ្មោះស៊ៀ សុមាលី ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។

នគរបាលមូលដ្ឋានដដែល បានបញ្ជាក់ថ មូលហេតុ ដោយសារអ្នកបើកបរថយន្តកាមរីបាឡែន បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។ ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងយកមធ្យោបាយទាំងបីគ្រឿង មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល៕

អត្ថបទដែលជាប់ទាក់ទង