ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូតកម្ពុជាថ្លែងអំណរគុណ ដល់ ចៅលួត ជូ កឺលាង កន្លងមក បានជួយមើលថែ ទំនុកបម្រុង ពលរដ្ឋខ្មែរនៅទីក្រុងអានសាន

140

ភ្នំពេញ៖ លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានសម្តែងការអរគុណចំពោះ លោក Je Jong-gil (ចៅលួត លោក ជូ កឺលាង សម័យសាមកុក) អតីតតំណាងរាស្រ្ត និងជាអភិបាលក្រុងអានសាន ទើបចប់អាណត្តិ ដែលកន្លងមក បានជួយមើលថែរក្សា ការពារ ទំនុកបម្រុង ដល់ពលរដ្ឋខ្មែររស់នៅ ធ្វើការនៅទីក្រុងអានសាន។

គួរបញ្ជាក់ថា លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា និងសហការី កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នេះ បានអញ្ជើញទទួលទានអាហារ ពេលល្ងាចជាមិត្តភាព យ៉ាងស្និទ្ធស្នាលជាមួយ លោក Je Jong-gil អតីតតំណាងរាស្រ្ត និងជាអភិបាលក្រុងអានសាន ទើបចប់អាណត្តិ។

ក្នុងនោះដែរលោក ឯកអគ្គរាជទូតកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Je Jong-gil ក្នុងការមើលថែរក្សាការពារ ទំនុកបម្រុង ដល់ពលរដ្ឋខ្មែរ ដែលរស់នៅធ្វើការនៅទីក្រុងអានសាន និងជាពិសេស ការផ្ដល់កិច្ចសហការ រវាងស្ថានទូត និងរដ្ឋបាលទីក្រុងអានសាន គ្រប់លំដាប់ថ្នាក់កន្លងមក ដែលមានភាពល្អប្រសើរ ក្នុងការជួយដោះស្រាយបញ្ហា របស់បងប្អូនពលករខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង