ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំពុងដើរហាត់ប្រាណ ត្រូវម៉ូតូបុកស្លាប់ប្រពន្ធ

100

កោះកុង៖ពីរនាក់ប្តីប្រពន្ធកំពុងដើរហាត់ប្រាណ ត្រូវម៉ូតូបុកស្លាប់ប្រពន្ធ។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង ៦ : ១៥ ព្រឹក នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅលើផ្លូវ១៤៨៣ ស្ថិតក្នុងភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករដោយម៉ូតូ បុកនឹងមនុស្សដើរថ្មើរជើង ក្នងទិសដៅស្របគ្នា ពីកើត ទៅលិច ។

ម៉ូតូ Wave ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឌី ហ:សការ ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល បានធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ចាំងផ្លាតនឹងភ្លើងរថយន្ត មើលមិនឃើញ ក៏បានទៅបុកនឹងពីរនាក់ប្តីប្រពន្ធ កំពុងដើរហាត់ប្រាណ បណ្តាលឲ្យស្លាប់ម្នាក់ ជនរងគ្រោះមានឈ្មោះដូចខាងក្រោម ៖
ឈ្មោះ ម៉ាញ វិចិត្រ ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវជាប្តី បានរងរបួសធ្ងន់ និងឈ្មោះ ច សារឿន ភេទស្រី អាយុ ៣៤ឆ្នាំ ជាប្រពន្ធ រងរបួសធ្ងន់ បានស្លាប់ ពេលបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យ ។
បច្ចុប្បន្ន ជនបង្កនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច ឃាត់មកអធិការដ្ឋានស្រែអំបិល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
ចំពោះសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ នៅគេហដ្ឋាននៃសពតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង