ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះមីនតោន បង្កស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់​ ពេលដើរកាប់អុស ក្នុងព្រៃ

107

នៅថ្ងៃ២៥​ មករា​ ឆ្នាំ២០១៩​ នេះ​ មានករណី ផ្ទុះមីនតោន បង្កស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់​ ករណីគ្រោះថ្នាក់នេះកេីតឡេីងនៅភូមិ​ រស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមលោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើផេកហ្វេសប៊ុកថា ពួកគាត់បើកគោយន្តទៅកាប់អុស យកមកដុតឡធ្វើធ្យូង ជាមុខរបរនៅក្នុងភូមិព្រៃស្រឡៅជ្រុំ ស្រុកសំពៅលូន ខេត្តបាត៉ដំបង។ គ្រោះថ្នាក់នេះ កេីតឡេីងនៅ ម៉ោង9h30 តែជនរងគ្រោះ មិនអាចទាក់ទងជំនួយ បានដោយកន្លែងកើតហេតុនៅឆ្ងាយ (ប្រមាណ15km) ពីផ្លូវជាតិ ហើយផ្លូវពិបាកផង ដូចនេះ ការសង្គ្រោះបាននៅម៉ោង12ជាង ទេីបចូលទៅសង្គ្រោះដឹកទៅពេទ្យ ម្នាក់បានស្លាប់តាមផ្លូវ​ (នៅប្រហែលម៉ោងមួយ)។ នេះជាមហាសោកវិ​នាសកម្ម បង្កេីតឡេីងដោយសារមរតកនៃសង្គ្រាម៕

អត្ថបទដែលជាប់ទាក់ទង