រាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មទៅនឹងការផ្សាយព័ត៌មានមិនពិត របស់វេបសាយនៃទូរទស្សន៍ Channel News Asia
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី ចេញលិខិតផ្លូវការប្រតិកម្មតបទៅនឹង វេបសាយនៃទូរទស្សន៍ Chhanel News Asia ដែលផ្សាយព័ត៌មានក្រោមចំណងជើងថា នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យកងទ័ពកម្ទេចចោលគូរប្រជែង (Hun Sen calls on military to ‘destroy’ opponents) ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលផ្សាយខុសពីការពិតទាំងស្រុង គឺខុសពីការថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងខួបលើកទី២០ នៃការបង្កើតកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុក Press OCM – អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០១៩នេះ៕