ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី និងក្រសួងសាធារណការ ចុះហត្ថលេខា ជាមួយចៃកា លើការអភិវឌ្ឍន៍ សមត្ថភាព ការគ្រប់គ្រង ប្រព័ន្ធ ប្រឡាយ លូ នៅភ្នំពេញ

189

ភ្នំពេញ៖ ក្រុមការងាររៀបចំផែនការ លម្អិត និង អាជ្ញាធរពាក់ព័ន្ធកម្ពុជា ព្រមជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ជប៉ុន ហៅ ចៃកា Jica ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ បច្ចេកទេស ប្រទេសជប៉ុន សម្រាប់ គម្រោងការអភិវឌ្ឍន៍ សមត្ថភាព លើការងារគ្រប់គ្រង់ ប្រព័ន្ធប្រឡាយ លូ នៅភ្នំពេញ និង ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីជំនាញ ដើម្បីទ្រទ្រង់ ដល់ដំណើរការ កែលម្អបរិស្ថាន ក៏ដូចជាការអភិវឌ្ឍ នៅរាជធានីភ្នំពេញ នាពេលអនាគត ។

ពិធីចុះហត្ថលេខានេះ បានសម្រេចបង្កើត “គណៈកម្មការធិការ សម្របសម្រួលរួម និងគណៈកម្មាធិការបច្ចេកទេស ” ហៅកាត់ថា JCC និង TC រៀងៗខ្លួន ។ ក្នុងនោះរដ្ឋបាល រាជធានី បានឯកភាពទទួលយក គម្រោងផែនការម៉ាទ្រីច (Project Design Matrix) របស់ក្រុមជំនាញការ ដែលបានគ្រោងសម្រាប់ ការអនុវត្តគម្រោង នាពេលខាងមុខ ។ គម្រោងផែនការម៉ាទ្រីចនេះ នឹងប្រើប្រាស់ សម្រាប់ធ្វើជាឧបករណ៍ ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងតាមដាន លើការងារគ្រប់គ្រងប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ។
សម្រាប់គម្រោងនេះ អាចនឹងកែសម្រួល ទៅតាមតម្រូវការ នៅក្នុងអំឡុងពេល នៃដំណាក់កាលអនុវត្តគម្រោង ដោយមានការពិគ្រោះយោបល់គ្នា ទៅវិញទៅមករវាងភាគីកម្ពុជានិង JICA ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខានេះ មានសារសំខាន់ខ្លាំងណាស់ ក្នុងការពង្រឹងសមត្ថភាព ដល់មន្ត្រីជំនាញ ដើម្បីទ្រទ្រង់ ដល់ដំណើរការ កែលម្អរ បរិស្ថាន ក៏ដូចជាការអភិវឌ្ឍ នៅរាជធានីភ្នំពេញ នាពេលអនាគត ឱ្យមាននិរន្តរភាព និងប្រសិទ្ធភាព។

លោកបណ្ឌិត អិតូ អិមប៉េអិ ប្រធានគ្រប់គ្រងបរិស្ថាន ក្រុមការងារទី១ នៃនាយកដ្ឋានបរិស្ថានសកល Jica ប្រទេសជប៉ុន បានលើកឡើងថា “រដ្ឋាភិបាលជប៉ុន តែងតែមានការសហការជាមួយ រដ្ឋាភិបាលកម្ពុជា ដោយស្ថាប័នទាំងពីរ មានការសហការគ្នាយ៉ាងល្អ លើវិស័យនេះ ទោះបីជាស្ថាប័ននីមួយៗ មានការអភិវឌ្ឍន៍ផ្សេងៗគ្នាយ៉ាងណាក៏ដោយ តែសម្រាប់ព័ត៌មាន ក៏ដូចជាបញ្ហាសហការនានា គឺបានផ្លាស់ប្តូរគ្នា និងបានសហការយ៉ាងជិតស្និទ្ធ។

ប្រធានគ្រប់គ្រងបរិស្ថានរូបនេះ បា​នបន្តថា អង្គការ Jica មិនត្រឹមតែធ្វើការងារ អភិវឌ្ឍន៍គម្រោង ផ្នែកបច្ចេកទេសនោះទេ ក៏ប៉ុន្តែមានគម្រោង ជំនួយឥតសំណងជាច្រើនទៀត ដែលធ្វើការងារ ដើម្បីអភិវឌ្ឍន៍ ក្នុងរយៈពេលវែង នៃស្ថាប័នទាំងពីរ ក៏មានសារសំខាន់ផងដែរ។

លោកបណ្ឌិត បញ្ជាក់ថា ប្រទេសជប៉ុន តាមរយៈ Jica ក៏បានសម្រេចចិត្តគាំទ្រ និងផ្តល់ជំនួយ សម្រាប់គម្រោងរយៈពេល៤ឆ្នាំ ដែលនេះជាការចាប់ផ្តើមអនុវត្តន៍គម្រោង ក្រោមកិច្ចសហការ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញ។ គម្រោងនេះសង្ឃឹមថា នឹងទទួលបានលទ្ធផលជាផ្លែផ្កា លើការអភិវឌ្ឍន៍ប្រឡាយលូនៅភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង