ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិលានដ្ឋានដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងពលតូចអន្តរាគមន៍លេខ១២៨ មានតំលៃជាង៧ម៉ឺនដុល្លារត្រូវបានត្រូវបានសម្ភោធដាក់អោយប្រើប្រាស

112

ភ្នំពេញ៖ គិលានដ្ឋានកងពលតូចអន្តរាគមលេខ១២៨ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង(អូពងមាន់) ត្រូវបានសម្ភោធជាផ្លូវការនាព្រឹកថ្ងៃទី២៦មករា ដោយមានការអញ្ជើញចូលរួមពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ។

តាមការឲ្យដឹងពីលោកឧត្តមសេនីទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ លើកឡើងពីកិច្ចសហការល្អប្រសើរជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីនឹងគ្នា ធ្វើឲ្យអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងនៅតំបន់អូអាឡ័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដែលជាអង្គភាព ទើបបង្កើតថ្មីមានការប្រែមុខមាត់ថ្មី ទាំងការកសាងមូលដ្ឋានទ័ព និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចការលើកកម្ពស់ជីវភាពកងទ័ព និងគ្រួសារកងទ៍ព។

   លោកឧត្តមសេនីយ៍ក៏បានលើកឡើងពីស្ថានភាពតាមបណ្តោយព្រំដែន ដែលអង្គភាព១២៨ ឈរជើងមានលក្ខណៈល្អប្រសើរជាមួយភាគីឡាវ និងបានរួម ចំណែកធ្វើឲ្យតំបន់ព្រំដែនក្លាយជាព្រំដែនសន្តិភាព ព្រំដែនអភិវឌ្ឍន៍ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋទាំងសងខាងអាចធ្វើទំនាក់ទំនងរកគ្នាយ៉ាងល្អ ប្រសើរក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

     លោកបន្តថា គិលានដ្ឋានដែលត្រូវសម្ពោធជាផ្លូវការ នាពេលនេះគឺជា សមិទ្ធផល និងជាសក្ខីភាពនៃការគិតគូររបស់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតជូនដល់អង្គ ភាពអន្តរាគមន៍លេខ១២៨ តាមរយៈរដ្ឋបាលរាជធានីំរាប់ប្រើប្រាស់ពិនិត្យព្យាបាលជំងឺជូនកងទ័ព និងប្រជាពលរដ្ឋនៅតំបន់នេះ និងកាត់បន្ថយការចំណាយក្នុងការព្យាបាលជំងឺ និងសង្គ្រោះបឋមដល់ប្រជាពលរដ្ឋយើង ។

   លោកឃួង ស្រេង បានមានប្រសាសន៍ថា ប្រទេសជាតិមួយខ្លាំង គឺខ្លាំងដោយសារកងទ័ព ហើយកងទ័ពសម័យនេះ មិនខុសពីកងទ័ពសម័យមុនទេ គឺក្នុងតួនាទីភារកិច្ច និងកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ,ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ការពារទឹកដី និងថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន។

  លោកបន្តថា ទោះបីកម្ពុជាជាប្រទេសតូច ប្រជាជនតិច ប៉ុន្តែជាភ័ព្វសំណាងខ្ពស់ណាស់ ដែលយើងមានកងទ័ពដ៏ស្មោះត្រង់ មានស្មារតីឆន្ទះស្នេហាជាតិ និងមានអគ្គមគ្គុទេសក៍ដឹកនាំដ៏ឆ្នើមគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខ។ ជាមួយគ្នានេះ ទោះបីសង្គមជាតិយើង នាពេលបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ជម្លោះដែនអធិបតេយ្យមានសភាពស្ងប់ស្ងាត់ តំបន់ព្រំដែនមានការអភិវឌ្ឍន៍ និងជីវភាពប្រជាពលរដ្ឋមានការលើកកម្ពស់ ប៉ុន្តែយើងមិនអាចស្កប់ស្កល់នោះទេ យើងចាំបាច់ត្រូវតែបន្តរួមគ្នាថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍សង្គមដូចសព្វថ្ងៃនេះ ហើយពិតណាស់យើង មិនអាចខ្វះបានឡើយ នូវវត្តមានកងទ័ពដែលជាតួអង្គប្រតិបត្តិករដ៏សំខាន់បំផុតដូច្នេះ បញ្ហាជីវភាពសុខទុក្ខកងទ័ព និងសុខភាពគ្រួសារ កងទ័ពគឺជាកត្តាដែលត្រូវយកចិត្តទុកដាក់ជាអាទិភាព។ នេះជាលើកទី២ហើយ ដែលប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានមកសួរសុខទុក្ខកងទ័ព នៅអង្គភាព១២៨ ក្រោយពីបានចង  សម្ពន្ធ័មេត្រីភាព ជាមួយរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយក៏ស្របគ្នា នឹងដំណើរសួរសុក្ខទុក្ខវីរកងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣,កងពលតូចអន្តរាគមន៍លេខ៩ និងវរនគរបាលការពារព្រំដែនលេខ៧៩៣ ខេត្តព្រះវិហារផងដែរ។

   គិលានដ្ឋាននេះ ចាប់សាងសង់កាលពីថ្ងៃទី២កុម្ភះ ឆ្នាំ២០១៨ មានបណ្តោយ៣០ម៉ែត្រ ទទឹង៧ម៉ែត្រមានខ្លោងទ្វា របងដែលចំណាយថវិកា សាងសង់ប្រមាណ៧ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត តាម រយៈរដ្ឋបាលរាជធានីភ្នំពេញ ។

   ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនា ជាមួយកងពលតូចអន្តរាគមន៍លេខ១២៨ ។ លោកឃួង ស្រេង និងលោកស្រី បានផ្តល់ជូនអំណោយរបស់សម្តេចតេជោ រួមមានថវិកា,មី,ទឹកស៊ីអ៊ីវ,ទឹកត្រី,ស្រាបៀរ,ប្រេងម៉ាស៊ូត,ប្រេងសាំង,អង្ករ,សង្ក័សី,ដែកគោលចម្រុះ,រួមទាំងថ្នាំពេទ្យជាច្រើនមុខទៀតផងដែរ។

   គួរបញ្ជាក់ផងដែរ ក្នុងឱកាសនោះដែរ ឆ្លើយតបតាមការស្នើសុំរបស់លោកឧត្តមសេនីទោ មៀច សាមុត លើការសុំសាងអគារចិត្តសាស្ត្រមួយខ្នង និងបង្គន់អនាម័យមួយខ្នង ដែលមានតម្លៃជាង៨ម៉ឺនដុល្លារបន្ថែមទៀតនោះ លោកឃួង ស្រេច បានឯកភាពសម្រេចប្រគល់ជូនតាមសំណើរ ដែលអគារនេះ ក៏ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងនៅតំបន់អូអាឡ័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕

 

អត្ថបទដែលជាប់ទាក់ទង