ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកក្រូចឆ្មារ អនុវត្តន៍ដីកាចាប់ខ្លួនស្រីម្នាក់ ក្នុងករណីឆបោក តាំងពីឆ្នាំ២០១២

126


ត្បូងឃ្មុំ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី២៥ខែមករាឆ្នាំ២០១៩ វេលាម៉ោង8:30នាទី កម្លាំងគ្រប់ជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ចុះអនុវត្តន៍ដីកាបង្គាប់ ឲ្យចាប់ខ្លួនករណី ឆបោក នៅស្រុកក្រូចឆ្មារ ដោយឃាត់ខ្លួនជនសង្ស័យបាន ១នាក់ ឈ្មោះ ស្រេង អូន ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ និងបច្ចុប្បន្ន ស្នាក់នៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ជនសង្ស័យត្រូវ បានកម្លាំងជំនាញសមត្ថកិច្ច បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមនីតិវិធី។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន លោក ផុន វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចឃុំខ្លួនឈ្មោះ ស្រេង អូន ដាក់ពន្ធនាគារ ពីបទឆបោក ប្រព្រឹត្តទៅនៅភូមិខ្សាច់ប្រផេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្នារ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១២ បទល្មើសព្រហ្មទណ្ឌមានចែង និងបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ លោកចៅក្រម ក៏បានបង្គាប់ឲ្យប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ ទទួលយកជននេះ និងឃុំខ្លួនជននេះ រហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ៕

អត្ថបទដែលជាប់ទាក់ទង