ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាគ្រោងដាក់ឲ្យដំណើរការច្រក E-gates ដោយមិនតម្រូវឲ្យបោះត្រាចេញ-ចូល លើលិខិតឆ្លងដែនអេឡិចត្រូនិក E-passports

116

(ភ្នំពេញ)៖ យោងលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩បានឲ្យដឹងថា ប្រទេសកម្ពុជា គ្រោងនឹងដាក់ឲ្យដំណើរការច្រក E-gates ដោយមិនតម្រូវឲ្យបោះត្រាចេញ-ចូល លើលិខិតឆ្លងដែនអេឡិចត្រូនិក ឬហៅថា E-passports នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប។

លិខិតរបស់ក្រសួងការបរទេស ផ្ញើទៅកាន់ឯកអគ្គរាជទូត នៃកម្ពុជាប្រចាំនៅបរទេស បានឲ្យដឹងថា ក្រសួងមហាផ្ទៃ នឹងដាក់ឲ្យដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ នូវច្រកទ្វារអេឡិចត្រូនិច (E-gates) នៅតាមច្រកទ្វារកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ដោយមិនមានបោះត្រាចេញ-ចូល លិខិតឆ្លងដែនពលរដ្ឋខ្មែរទៀតឡើយ។
ជាមួយគ្នានេះដែរ ក្រសួងក៏បានស្នើដល់ឯកអគ្គរាជទូត នៃកម្ពុជាប្រចាំនៅបរទេស ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់អាជ្ញាធរមានសមត្ថកិច្ចបរទេស ពាក់ព័ន្ធនឹងការមិនបោះចេញ-ចូល លើលិខិតឆ្លងដែនដែលប្រើប្រាស់ច្រកទ្វារ E-gates ខាងលើនេះ ដើម្បីជួយបង្កលក្ខណៈងាយស្រួល ដល់ការចេញ-ចូលរបស់ពលរដ្ឋខ្មែរឲ្យបានរលូន៕

អត្ថបទដែលជាប់ទាក់ទង